កាលពីថ្ងៃទី៧ខែកក្កដារុស្ស៊ីបានសាក ល្បងប្រកបដោយជោគជ័យកាំជ្រួចមីស៊ីល វាយស្ទាក់ទំនើបបំផុតនៅលើពិភពលោក S-500 បង្កការព្រួយបារម្ភយ៉ាងខ្លាំងពី អាមេរិក ។ ប្រភពព័ត៌មានបានឱ្យដឹងថា ការ សាកល្បងប្រព្រឹត្ដទៅដូចអ្វីដែលបាន គ្រោងទុក ។ ជាមួយនឹងភាពជោគជ័យ នោះ ជួយឱ្យរុស្ស៊ីមានប្រព័ន្ធមីស៊ីលការ ពារដ៏ទំនើបដូចអ្វីដែលមេដឹកនាំរុស្ស៊ី លោកពូទីន បាននិយាយ “ប្រទេសមហា អំណាចត្រូវតែមានកម្លាំងទាហាននិង សព្វាវុធខ្លាំងបំផុត”។ លោក ឃើរៀល ម៉ាការ៉ូ មេបញ្ជា ការរងកងទ័ពការពារដែនអាកាសរុស្ស៊ី បានឱ្យដឹងថា “កាំជ្រួចមីស៊ីលការពារ S-500 នឹងផលិតដាក់ពង្រាយការពារនៅ គ្រប់ទិសទី ក្នុងទឹកដីរុស្ស៊ីទាំងមូល ។
S-500 គឺជាចម្លើយរបស់យើងសម្រាប់ គម្រោងដាក់ប្រព័ន្ធមីស៊ីលការពាររបស់ អាមេរិកនៅតំបន់អឺរ៉ុប ។ ប្រព័ន្ធផ្សព្វផ្សាយនានារបស់រុស្ស៊ីបាន ផ្សាយថា កាំជ្រួចមីស៊ីល S-500 មិន ត្រឹមតែមានសមត្ថភាពការពារប៉ុណ្ណោះ ទេ ថែមទាំងវាយលុកទៅលើទីតាំងរបស់ សត្រូវ ដោយមិនអាចតដៃបាន ។ ដូចអ្វីដែលភាគីរុស្ស៊ីបានប្រកាស S-500 មានសមត្ថភាពវាយស្ទាក់ក្នុងពេល តែមួយទៅលើកាំជ្រួចមីស៊ីលរបស់សត្រូវ សំដៅមកលើទឹកដីរុស្ស៊ីរហូតដល់១០ ដើម ។
មីស៊ីល S-500 មានចម្ងាយដល់ ទៅ៣.៥០០គីឡូម៉ែត្រ ហើយអាចវាយ កម្ទេចមីស៊ីលរបស់សត្រូវដែលមាន ចម្ងាយ៦០០គីឡូម៉ែត្រ ។ អំពីការវាយ ប្រហារនៅកម្ពស់ខ្ពស់និងល្បឿនរបស់វា S-500 ក្លាយជាមីស៊ីលវាយស្ទាក់លំដាប់ កំពូលលើពិភពលោក អាចកម្ទេចវត្ថុ ហោះរបស់សត្រូវនៅកម្ពស់លើអាកាស ដល់ទៅ២០០គីឡូម៉ែត្រក្នុងល្បឿនរហូត ដល់៧គីឡូម៉ែត្រក្នុង១វិនាទី