លោក សួន ឡុញ ត្រូវបានប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សាស្រុកកំពង់ស្វាយ

0

កំពង់ធំ:  កងកម្លាំងមានសមត្ថកិច្ច ត្រូវរួមគ្នាខិតខំយកចិត្តទុកដាក់ បង្រ្កាបបនល្បែងស៊ីសង និងគ្រឿងញៀន ដែលតែងតែ ធ្វើសកម្មភាព សេព ជួញដូរនិងចែកចាយគ្រឿងញៀនតាមកន្លែង សេវាកំសាន្ត ក្លឹបកំសាន្តនានា ដើម្បីលុបបំបាត់ចោលនូវបញ្ហាគ្រឿងញៀន ប្រសាសន៍នេះ ត្រូវបានឯកឧត្តម សុខ លូ ថ្លែងក្នុងពិធី ប្រកាស់ចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកំពង់ស្វាយ។

ពិធីប្រកាសក្រុមប្រឹក្សាស្រុកកំពង់ស្វាយ ចំនួន២១ រូប ក្រោមអធិបតីភាពឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពី សំណាក់មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ ចូលរួមនៅរសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណសាលាស្រុកកំពង់ស្វាយ។

បន្ទាប់ពីលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានអានរបាយការណ៍ ស្តីពីការដឹកនាំ អភិវឌ្ឍន៍ស្រុកកំពង់ស្វាយកន្លងមក លោក សួគ៌ ច័ន្ទដារា នាយកទីចាត់ការ គ្រប់គ្រងធនធានមនុស្ស បានអាន សេចក្តីសម្រេចតែងតាំង រចនាសម្ព័ន្ធ ក្រុមប្រឹក្សាជូនដល់មន្រ្តីរាជការ ដើម្បីសាម៉ីខ្លួន អនុវត្តការងារ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងស្រុកកំពង់ស្វាយ។
លោក សួន ឡុញ ប្រធានក្រុមប្រឹក្សាជាប់ឆ្នោតស្រុកកំពង់ស្វាយថ្មី បានប្តេជ្ញាចិត្ត ដឹកនាំសមាជិកក្រុមប្រឹក្សា ដោយគោរពតាមលក្ខខណ្ឌ របស់ក្រសួងមហាផ្ទៃ  បើកកិច្ចប្រជុំឲ្យមានទៀតទាត់ និងអនុវត្តទិសដៅការងារបន្ត ពីអាណត្តិទី២ ដើម្បីឲ្យទទួលបានការរីកចម្រើន។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា កោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាស្រុកកំពង់ស្វាយ
កន្លងមកដែលទទួលបានជោគជ័យ ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យក្រុមប្រឹក្សាអាណត្តិជាប់ឆ្នោត  ដែលជាសមាជិកថ្មី ស្វែងយល់ឲ្យបានច្បាស់ នូវអនុក្រិត្យផ្សេងៗ ក្រុមប្រឹក្សានិងគណអភិបាលគឺ ជាអង្គតែមួយដែលបានដើរទទឹមគ្នា ជួយតំម្រង់គ្នាដើម្បីឲ្យ ថ្នាក់ក្រោមជាតិដោយរលូន ក្រុមប្រឹក្សាធ្វើការគឺក្នុងពេលប្រជុំ មិនពេលប្រជុំក្រុមប្រឹក្សាមិនអាចសម្រេចការងារអីបានទេ គណអភិបាលត្រូវរាយការណ៍ជូន ក្រុមប្រឹក្សារបស់ខ្លួនដែលបានអនុវត្តប្រចាំខែដើម្បីអនុម័តនិងសម្រេច។

និងត្រូវ អនុវត្ត ទី១៖ ការលើកកម្ពស់ទំនាក់ទំនងគណនេយ្យភាព រវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅ ប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទី២៖ ជំរុញផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។
*ទី៣៖ បង្កើនធនធានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតផ្ទេរធនធានពីថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងសុចរិតភាព។
ទី៤៖ លើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋ។

ទី៥៖ លើកកម្ពស់សមត្ថភាពធនធានមនុស្ស និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ របស់រាជរដ្ឋាភិបាល។

ដោយ ប៊ុន រដ្ឋា