កូនឈើគគីចំនួន១២០ដេីមត្រូវបាននាំយកទៅដាក់ដាំនៅសាលាបឋមសឹក្សាភូមិវាលស្បូវ

0

កំពង់ឆ្នាំងៈ លោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះថាដេីមឈេីមានសារសំខាន់និងផ្តល់ផលប្រយោជន៍និងបំផុសបងប្អូនប្រជាពលរដ្ឋចូលរួមដាក់ដាំហេីយត្រូវចេះស្រឡាញ់ដេីមឈេី ។ ពិធីនេះធ្វេីឡេីងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមដាំកូនឈើគគីរ១២០ដើមនៅសាលាបឋមសិក្សាវាលស្បូវនិងត្រពាំងនាគស្ថិតក្នុង ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង និងមានការនិមន្តចូលរួមពីព្រះអង្គសរ បញ្ញាឬទ្ធិ លោកស្រីឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយ៍ខេត្ត សប្បុរសជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុបចំនួន៣០១អង្គនិងនាក់ផងដែរ។

លោកជំទាវ ឈឹម ស្រីមុំ បានមានប្រសាសន៍បន្តថាៈការដាំដើមឈើមានសារៈសំខាន់បំផុត ក្នុងគោលបំណង បំផុសស្មារតី អោយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សចេះស្រឡាញ់ដើមឈើ ដើម្បីបង្កើតទេសភាព សោភ័ណ
ភាព បរិស្ថានដ៏ល្អស្រស់បំព្រងនៅទីក្រុង និងជនបទភូមិដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ។

លោកជំទាវ ឈឹម ស្រីមុំ បានមានប្រសាសន៍បន្តទៀតថាៈការចូលរួមដាំដើមឈើពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែការពារបរិស្ថាន និង អភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។