ខ្យល់កន្ត្រាក់លាយឡំនិងផ្គរន្ទះបានបណ្តាលឲ្យរលំផ្ទះនិងរបើកដំបូលអស់២៣០២ខ្នងនិងរងរបួសមនុស្សពីនាក់នៅខេត្តស្វាយរៀង៖

0

ស្វាយរៀង៖យ៉ាងហោចណាស់មានមនុស្សពីនាក់បានរងរបួសព្រមទាំងផ្ទះប្រជាពលរដ្ឋចំនួន២៣០២ខ្នងបានដួលរលំនិងរបើកដំបូលដោយសារអំណាចខ្យល់កន្ត្រាក់ លាយឡំភ្លៀងនិងផ្គររន្ទះកាលពីយប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីកាកបាទក្រហមខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩នេះ។

បើតាមន្ត្រីកាកបាទក្រហមខេត្តបានអោយដឹងថានៅព្រលប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩ម្សិលមិញនេះមានភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ផ្គររន្ទះដែលបានបណ្តាលឲ្យរលំផ្ទះ ចំនួន២៣០២ខ្នងក្នុងនោះក៏មានមនុស្សម្នាក់រងរបួសនៅក្រុងបាវិត ហើយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពុងចាត់ចែងរៀបចំនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនដល់ពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

មន្ត្រីដដែលបានបញ្ជាក់ថានៅតាមបណ្តាស្រុក ក្រុងទាំង៨នៃខេត្តស្វាយរៀងស្រុកដែលរងការខូចខាតច្រើនជាងគេនៅស្រុករមាសហែកបានរលំផ្ទះនិងរបើកដំបូលរហូតដល់ទៅ១៩៩១ខ្នង ស្រាល៨៦៩ខ្នង មធ្យម១០៣៤ខ្នងនិងធ្ងន់ធ្ងរ៨៨ខ្នងរីឯស្រុកដែលមិនប៉ះពាល់និងរងគ្រោះដោយសារខ្យល់កន្ត្រាក់នោះគឺស្រុកចន្ទ្រា។