មន្ត្រី ជលផល ចុះ បង្ក្រាប បទល្មើស ជលផល ខណៈ ទឹក ទន្លេ មេគង្គ ចាប់ ផ្ដើម លេីង ជា បណ្ដើរៗ

0

កំពង់ចាម: ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយកម្លាំង អធិការដ្ឋាន នគរបាល ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលវិហារធំ និង សហគមន៍ នេសាទ វិហារធំ នាព្រឹក ថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ ២០១៩ នេះ បានចុះបង្រាបបទល្មេីសជលផលបានមួយ ករណី ព្រមទាំង បានបំផ្លាញចោល នូវ ឧបករណ៍ ខុសច្បាប់ និង រំដោះ កូនត្រី ចម្រុះ ព្រលែងចូល ក្នុង បឹងធម្មជាតិ វិញ ផង ដែរ ។

លោក អ៊ុក ណារិន នាយ ខណ្ឌ រដ្ឋបាល ជលផល ខេត្ត កំពង់ចាម បាន ឲ្យដឹងថា ការ ចុះ បង្ក្រាប នេះ មន្ត្រី ខណ្ឌ រដ្ឋបាល ជលផល បាន សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ចុះ បង្ក្រាប បទល្មើស បទល្មើស ជលផល នៅ ចំណុចមុខស្ថានីយ៍ ភូមិ ក្តីបឹង ឃុំ វិហារ ធំ ស្រុក កំពង់ សៀម ខេត្ត កំពង់ចាម ដោយ បាន ធ្វើ ការ បំផ្លាញ ចោល ឧបករណ៍ លូស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៤៥០ ម៉ែត្រ បង្គោលចម្រឹងឬស្សីចំនួន ៣៧៥ដេីមព្រមទាំង បាន ចាក់ ព្រលែងកូនត្រី ចម្រុះទម្ងន់ ១៥ គីឡូក្រាម ចូលទៅក្នុងបឹង ធម្មជាតិ វិញ ផង ដែរ ៕