សង្វៀនជល់មាន់១កន្លែង កំពុងសំងំលាក់ខ្លួនក្នុងចំកាកៅស៊ូយ៉ាងសុវត្ថិភាព នៅក្នុងស្រុកព្រែកប្រសព្វ

0

ក្រចេះ ៖ សង្វៀនជល់មាន់១កន្លែង បាននិងកំពុងសំងំលាក់ខ្លួនបើកលេងជល់មាន់ និងល្បែងបៀរ អាប៉ោង ក្នុងចំកាកៅស៊ូយ៉ាងសុវត្ថិភាពនៅចំណុចភូមិ ខ្សាត់ ឃុំតាម៉ៅ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។បើតាមប្រភពពីប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា សង្វៀនមាន់ នៅទីតាំងខាងលើបានធ្វើ សកម្មភាពជាប្រចាំ ដែលមានអ្នកលេងមកពីគ្រប់ទិសទីក្នុងស្រុកមួយនេះ ជិះរថយន្តទំនើបៗ និងម៉ូតូជាច្រើនគ្រឿងចូលចិត្តទៅលេងនៅទីតាំងខាងលើព្រោះវាជាទីតាំងដែលមានសុវត្ថិភាពបំផុត ដែលគ្មានការរំខានពីសំណាក់សមត្ថកិច្ចពាក់ពន្ឋ័ ។

ជាមួយនឹងសកម្មភាពនៃការបើកល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងសង្វៀន ជល់មាន់គោលដៅខាងលើត្រូវបានប្រជាពលរដ្ឋលើកឡើងថា ម្ចាស់សង្វៀនមាន់មួយនេះនៅតាម៉ៅ មានឈ្មោះ ឆែរ បានបើកលែងជាចំហរនិងមាន មនុស្សជាច្រើនទៅលេងចាក់លុយច្រើនៗទៀតផង តែមិនដែលឃើញសមត្ថកិច្ចណាហ៊ានទៅចាប់បង្ក្រាបនោះទោះទេ ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ មានក្រុមអ្នកមានល្បែងជាច្រើនបានកំពុងលេងនៅចំណុចទីតាំងខាងលើចាប់ផ្ដើមបើកលេងតាំងពីថ្ងៃត្រង់រហូត ដល់ល្ងាច យ៉ាងសុវត្ថិភាពគឺពុំមានការរំខានពីសំណាក់សមត្ថកិច្ចមូលដ្ឋាននោះទេ ។

ប្រភពពីប្រជាពលរដ្ឋ នៅភូមិបុកទឹកក៍បានប្រាប់អោយដឹងដែរថា ក្រៅពីទីតាំងសង្វៀនមាន់ របស់លោក ឆែរ ពួកគាត់ឧស្សាឃើញគេជិះកាន់មាន់ចូលទៅក្នុងញឹកញ៉ាប់ដែរ គេថាទៅលេងនៅកន្លែងឧកញ្ញ៉ា ខ្នា ។
ទាក់ទងនឹងការបើកសង្វៀនជល់មាន់នៅចំណុចខាងលើនេះក្រុមការងារមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក វរ សេនី យឯក ចាន់ សុ ផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វបាននៅឡើយទេ ។ ម៉េង គាង