ព្រះវិហារ: អាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការឃាត់ខ្លួុនជនសង្ស័យ២នាក់ និងរកឃើញថ្នាំញៀន៤កញ្ចប់ ប្រភេទម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ទម្ងន់២.៣០ក្រាម និងទូរស័ព្ទដៃចំនួន៣គ្រឿង ប្រាក់បាត២០០ ប្រាក់ខ្មែរ២០០០០៛។
ហេតុការណ៍បង្ក្រាបនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោមការបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ កងរាជអាវុធហត្ថស្រុក។
លោកអនុសេនីយ៍ឯក ជុន ប៉ូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌបានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនសង្ស័យដែលកម្លាំងបានធ្វើការឃាត់ខ្លួនទី១ ឈ្មោះ ចំប៉ា ឃឿត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ, និងទី២ ឈ្មោះ ហេន ផន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំងពីររស់នៅភូមិ ឃុំ កើតហេតុខាងលើ។
លោកអនុសេនីយ៍ឯក ជុន ប៉ូរ៉ា បន្តថាបច្ចុប្បន្ន ជនសង្ស័យទាំងពីរអ្នក ព្រមជាមួយនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថស្រុកធ្វើការបញ្ជូនបន្ត ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនិត្តិវិធីច្បាប់ស្តីពីគ្រឿងញៀនផងដែរ៕សួនលីណា





































