ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញអមដំណើរ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពកម្មករសំណង់ដែលរងគ្រោះដោយឧបទ្ទវហេតុបាក់រលំអគារសំណង់នៅខេត្ត
ព្រះសីហនុ ដែលបណ្តាលឲ្យកម្មករសំណង់ចំនួន៨នាក់ស្លាប់បាត់បង់ជីវិតស្ថិតនៅក្នុងស្រុកកំពង់ត្រាច(០៦នាក់) និងស្រុកដងទង់(០២នាក់) ខេត្តកំពត។
សមាសភាពគណៈប្រតិភូអញ្ជេីញចូលរួមអមដំណើររួមមាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណ:អភិបាលស្រុក កងកម្លាំងទាំងបី និងអាជ្ញាធរភូមិ ឃុំ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកនូវថវិការបស់រាជរដ្ឋា ភិបាលកម្ពុជា ប្រគល់ជូនក្រុមគ្រួសារសពទាំង៨គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានថវិកាចំនួន៤០លានរៀល (១មុឺនដុល្លារអាមេរិក) សរុប ៣២០លានរៀល ស្មើនឹង៨មុឺនដុល្លារអាមេរិក ៕





































