កំពង់ធំ៖ កិច្ចបប្រជុំបានជម្រុញការផ្សព្វផ្សាយ អនុវត្តការងារអន្តោប្រវេសន៍ ជាប្រចាំដល់មន្រ្តីពាក់ព័ន្ធ គ្រប់គ្រងបញ្ជីឈ្មោះជនបរទេសអន្តោប្រវេសន៍ តាមយន្តការច្បាប់ និងកំណែទម្រង់ដើម្បីឲ្យមានប្រសិទ្ធិភាពការងារ មានវិធានការច្បាប់ដល់មូលដ្ឋាន ជំរុញឲ្យជនបរទេសអន្តោប្រវេសន៍ ឲ្យប្រគល់ឯកសាររដ្ឋបាលកម្ពុជាដែលមិនប្រក្រតីជូនផែនការងារអន្តោប្រវេសន៍ ជៀសវាងការចប់ឱសាទវាទនិងធ្វើការងារចាប់បញ្ជូនចេញពីប្រទេស អនុវត្តតាមមាត្រា ១៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងលុបចោលដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងតែកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំជាជនអន្តោប្រវេសន្តនៅកម្ពុជា ។
ប្រសាសន៍នេះ បានថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផល និងការបញ្ចប់អនុក្រឹត្យលេខ១២៩ អនក្រ ប.ក ខណៈពេល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ជាអធិបតីភាព អមដោយ ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ ។
កិច្ចប្រជុំមានការចូលរួម ពីសំណាក់លោកស្នងការរងផែនការងារអន្តោប្រវេសន៍ និងលោកស្នងការរងផែនការងារអត្តសញ្ញាណកម្ម លោកនាយ លោកស្រីនាយរងការិយាល័យ លោកនាយ នាយរងផ្នែកមន្ត្រីនគរបាលចំណុះឲ្យផែនអន្តោប្រវេសន៍ លោកអធិការ អធិការរងទទួលការងារគ្រប់គ្រង់ជនបរទេសលោកមេឃុំចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨១ ឃុំ-សង្កាត់ចូលរួមប្រមាណ ១៧២ នាក់ស្រី ០៣នាក់ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានកោតសរសើដល់កងកម្លាំងក្នុងការអនុវត្តការងារ និងជំរុញឲ្យខិតខំអនុវត្តបន្តនិងណែនាំដល់សមាជិកប្រជុំឲ្យស្គាល់អ្វី ជាឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលអាជ្ញាធរមូលដ្ឋានចេញឲ្យប្រើប្រាស់ និងបានសំណូមពរក្រោយឱសាទវាទនេះ រដ្ឋអំណាចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាល មិនត្រូវចេញឯកសាររដ្ឋបាលកម្ពុជាឲ្យជនបរទេសប្រើប្រាស់ បើមិនដូច្នេះនិងត្រូវប្រឈមមុខចំពោះច្បាប់កម្ពុជា ។
ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគ្រប់គ្រងជនបរទេសខេត្តកំពង់ធំបានជំរុញមន្រ្តីថ្នាក់ក្រោមសហការណ៍គ្នាអនុវត្តការងារអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធិភាពខ្ពស់និងបានសំណូមពរដល់មន្រ្តីពាក់ព័ន្ធទាំងអស់បញ្ឈប់ការចេញឯកសាររដ្ឋបាលខ្មែរទៅឲ្យជនបរទេសបន្តទៀត ។
ឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រុមទី ៥ បានលើកសរសើរដល់មន្រ្តីពាក់ព័ន្ធការងារទាំងអស់ ក្នុងការអនុវត្តកបដោយប្រសិទ្ធិភាព ព្រមទាំងការលះបង់កម្លាំងកាយចិត្ត និងពេលវេលា ជនបរទេសអន្តោប្រវេសន្តតាំងទីលំនៅដោយខុសច្បាប់ និងការផ្លាស់ទីលំនៅដោយមិនប្រាប់អាជ្ញាធរ ធ្វើឲ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រង ជំរុញដល់ជនបរទេសអន្តោប្រវេសន្តគ្រប់អាយុឲ្យមកដាក់ពាក្យសុំ ប្រកាសនិងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍បន្ត និងបានក្រើនរំលឹងដល់កងកម្លាំង និងប្រុងប្រយ័ត្នចំពោះបទល្មើសបង្កដោយជនបរទេស ដូចជាការសម្អាត ប្រាក់ ការជំរិតតាមប្រព័ន្ធអ៊ីធ័រណែត ត្រូវពង្រឹងធនធានមនុស្ស ឲ្យយល់ពីច្បាប់អន្តោប្រវេសន៍ យល់ពីការប្រព្រឹត្តបទល្មើសរបស់ជនបរទេស។ ដោយ ប៊ុន រដ្ឋា





































