ពិធីបិទវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ថ្នាក់​កងអនុសេនាតូច​ កងអនុសេនាធំ​ ថ្មើរ​ជើង​ និង​យុទ្ធ​ដំណើរ​ទ័ព

0

កំពង់ធំ៖ វិស័យសន្តិភាពមិនអាចធ្វើឲ្យកងទ័ពយើងភ្លេចខ្លួន បណ្តោយឲ្យវិស័យកងទ័ព មិនរៀបរយភាពរខេករខាកដោយមិនបានហ្វឹកហ្វឺននោះទេ កងកម្លាំងមិនឲ្យធ្វើជាគំរូអាក្រក់ដល់ប្រជាពលរដ្ឋនោះទេ កងទ័ព ត្រូវឈានមុខគេ ក្នុងការគោរពនូវគោលនយោបាយរបស់រដ្ឋ គោរពច្បាប់ចរាចរណ៍ ដាច់ខាតកងកម្លាំងមិន ត្រូវពាក់ព័ន្ឋនឹងគ្រឿងញៀនជាដាច់ខាត ប្រសាសន៍នេះ បាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទូ២៤ ខែមិថុនា ឆ្នាំ ២០១៩នៅទីតាំង​វរសេនាតូចលេខ​១​ ភូមិ​តាឡែកថ្មី​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ ។

 

លោកឧត្តមសេនីយ៍ត្រី ញូង ធី តំណាងឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ ការហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ថ្នាក់​កងអនុសេនាតូច​ កងអនុសេនាធំ​ ថ្មើរ​ជើង​ និង​យុទ្ធ​ដំណើរ​ទ័ព​រយៈពេល​៤៥​ ថ្ងៃ នៃកងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ គឺជាការពង្រឹង សមត្ថភាពប្រយុទ្ធ ពង្រឹងវិន័យសណ្តាប់ធ្នាប់ សីលធម៌គោរពច្បាប់ មានភាពស្មោះត្រង់និងប្តេជ្ញាការពាររាជ​រដ្ឋាភិបាលស្របច្បាប់ ដោយការយុទ្ធដំណើរទ័ពត្រូវបានធ្វើឡើងនៅក្នុងតំបន់ព្រៃឡង់ ក្នុងចម្ងាយ៣៥គ.ម ដែលមានយោធិន២៥០នាក់ ក្រុមគ្រូយោធាចារ្យ១៥នាក់ ក្នុងរយះពេល២យប់ ៣ថ្ងៃ ក្នុងនោះកងកម្លាំងទាំង អស់បានគោរពនូវភារកិច្ចតួនាទី ប្រកបដោយភាពទទួលខុសត្រូវ សម្រេចលទ្ធផលជោគជ័យ វិលត្រឡប់មក វិញប្រកបដោយសុវត្តិភាព។

 

ឯកឧត្តម​ឧត្ដមសេនីយ៍​ទោ​ម៉ុក​ សុវណ្ណ​ មេបញ្ជាការរង​យោធភូមិភាគ​ទី​៤​ តំណាងឯកឧត្តម ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តកំពង់ធំ ដែលមានការយកចិត្តទុកដាក់ សហការឧបត្ថម្ភគាំទ្រ ដល់វិស័យកងទ័ព និងបានមានប្រសាសន៍ថា វិស័យកងទ័ពយើងពុំអាចមានការធ្វេសប្រហែសបានទេ គឺត្រូវ ត្រៀមជានិច្ច បើទោះបីជាប្រទេសមានសន្តិភាពទៅហើយក្តី ក្នុងនាមជាកងកម្លាំងត្រូវតែមានឆន្ទះមុះមុត ស្មោះត្រង់ការពាររដ្ឋាភិបាលស្របច្បាប់  និងមិនត្រូវជឿលើពាក្យញុះញ៉ុង ពីជនអគតិដែលប៉ុនប៉ងបង្ករអន្តិសុខ ដល់ប្រទេសជាតិបានឡើយ ។

 

ក្នុងឳកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ ចំពោះឯកឧត្តម មេបញ្ជាការ មេបញ្ជាការង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំរៀបចំកម្មវិធីនេះ មិនដែលអាក់ខាន ជាពិសេស ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ បានចូលរួមក្នុងពិធីបើក និងបិទ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ លើនាយទាហានពលទាហាន ទោះបីជាដឹងថា ប្រទេសយើងមានខុសសន្តិភាពពេញលេញ ដោយ សារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកសេចក្តីសុខសាន្តមកដល់ថ្ងៃនេះ២០ឆ្នំាហើយ និងមិនភ្លេចគុណ នាយទាហាន ពលទាហាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារមាតុភូមិយើង ។ដូច្នេះទើបសម្តេចពិជ័យសេនាទៀ បាញ់ បានដាក់បទបញ្ជាឲ្យមានការបើកវគ្គហ្វឹកហ្វឺន ដើម្បីឲ្យមានភាពរ៉ឹងមាំ សម្ភារយោធាកាន់តែរីកចម្រើន ប្រទេសមានសុខសន្តិភាព តែវិស័យកងទ័ពមិនអាចចោលបានទេ កងទ័ពគឺជាអ្នកមានគុណចំពោះប្រទេសជាតិ ជាអ្នកដែលមានវីរភាពខ្ពស់ ក្នុងការ ការពារបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ បច្ចុប្បន្ននេះប្រទេសមានសន្តិភាព កងទ័ពបានជួយការ​ងារ មនុស្សធម៌ជាច្រើន ការងារជួយសង្រ្គោះមហន្តរាយណ៍ គឺកងទ័ពឈានមុខក្នុងការដឹកនាំជួយសង្រ្គោះ ប្រជាពលរដ្ឋ ។ដោយ  ប៊ុន  រដ្ឋា