ឧត្តមានជ័យ ៖ គ្រោះថ្នាក់ ចរាចរណ៍ រវាង ម៉ូតូ និង គោយន្ត កន្ត្រៃបណ្ដាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលក្នុងនោះមានមន្ត្រី នគរបាលផងដែរ នៅ ផ្លូវ ខេត្ត លេខ ២៦៨៦ ចន្លោះ បង្គោលគីឡូម៉ែត្រ លេខ ១៥-១៦ បាន កើតឡើង កាលពី វេលា ម៉ោង ១៦ និង ០០ នាទីល្ងាច ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅ ក្នុងភូមិ ឈូក មាស សង្កាត់ កូន គ្រៀល ក្រុង សំរោង ខេត្ត ឧ ត្ត រ មានជ័យ បណ្តាល ឲ្យ របួស ចំនួន ២ នាក់ ធ្ងន់ ១ និង ស្រាល ១ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាអ្នកបើកបរ ម៉ូតូ YAMAHA EXCITER ពណ៌ ខៀវ គ្មាន ពាក់ ស្លាក លេខ ដោយឈ្មោះ ស៊ីវ សុ ផេង ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មន្ត្រីនគរបាល កំពុងតែ រៀន នៅ សាលា ភូមិភាគ ៤ ខេត្តព្រះវិហារ រស់នៅ ភូមិ បន្ទាយ ចាស់ ឃុំ ចុងកាល់ ស្រុក ចុងកាល់ ខេត្ត ឧ ត្ត រ មានជ័យ របួសធ្ងន់ បាក់ ដៃ ខាងស្តាំ និង ជើង ខាងស្ដាំដោយធ្វេីដំណេីរពី លិច ទៅ កើត និងអ្នករួមដំណីេរម្នាក់ឈ្មោះ ឡា ឡឹង ភេទ ប្រុសអាយុ ២៤ ឆ្នាំ មុខរបរ មន្ត្រី នគរបាល កំពុងតែ រៀន នៅ សាលា ភូមិភាគ ៤ ខេត្ត ព្រះវិហារ រស់នៅ ភូមិ ត្នោត សង្កាត់ បន្សាយ រាក់ ក្រុង សំរោង ខេត្ត ឧ ត្ត រ មានជ័យ របួសស្រាល បានបើកបរ ម៉ូតូ បើកបរ ក្នុង ល្បឿន
លឿន មិន មាន ការ ប្រុង ប្រយ័ត្ន ទៅបុក គោយន្ត កន្ត្រៃ ពី ខាងក្រោយ ផ្នែក ខាងឆ្វេងចំណែករីឯអ្នកបើកបរ គោយន្ត កន្ត្រៃ ឈ្មោះ ឡា ត់ រដ្ឋា ភេទ ប្រុស មុខរបរ កសិករ រស់នៅ ភូមិ ឈូក មាស សង្កាត់ កូន គ្រៀល ក្រុង សំរោង ខេត្ត ឧ ត្ត រ មានជ័យ បាន រត់ គេចខ្លួនបាត់ បើកបរ ស្រប ទិស គ្នា ពី លិច ទៅ កើត។
ក្រោយពេល កើតហេតុ កម្លាំង ប៉ុស្តិ៍ សហការ ជាមួយ កម្លាំង ចរាចរណ៍ ក្រុង បាន ចុះ ទៅដល់ កន្លែង កើតហេតុ បញ្ជូន អ្នករងគ្រោះ ទៅកាន់ មន្ទីរពេទ្យ ខេត្ត និង ធ្វើការ វាស់វែង កន្លែង កើតហេតុ ចំណែក វត្ថុតាង ទាំងពីរ កម្លាំង នគរបាល ចរាចរណ៍ ក្រុង បាន យកទៅ រក្សាទុក នៅ អធិការដ្ឋាន ក្រុង សំរោង ដើម្បី រៀបចំ នីតិវិធី បន្ត ៕




































