អគ្គនាយករងសវនកម្មផ្ទៃក្នុងជំរុញអោយស្នងការដ្ឋាននគរបាលខេត្តតាកែវបន្តការលើទឹកចិត្តដល់កងកំលាំងនិងរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក

0

តាកែវ៖ ក្រោយបញ្ចប់និងស្តាប់នៅរបាយការណ៏សវនកម្មផ្ទៃក្នុងរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនុះអោយការិយាល័យទាំង ៣២ការិយាល័យ
ឯកឧត្តមឧត្តមសេនីយ៏ឯក ជុក គឹមហ៊ួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានប្រតិភូរសវកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានជំរុញអោយមានការលើកទឹកចិត្តចំពោះនគរបាល ទៅលើការស្នើសុំអោយមានប័ណ្ណសរសើ មេដាយ និងគ្រឿងឥស្រៈយស ដល់កងកំលាំងនគរបាលអោយសមស្របទៅតាមការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ពួកគាត់បន្តទៀត ជាពិសេសត្រូវអនុវត្តលើការងារមួយចំនួនអោយបាល្អថែមទៀតជាមួយនិងការត្រួតពីនិត្យ ទៅលើការចាយវាយ ទៅលើការគ្រប់គ្រងទៅលើធនធានមនុស្ស ដែលជាកងកំលាំងមួយចំនួន ដែលមានជំងឺ មានបេសកកម្ម ។
ការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៏ឯក ជុក គឹមហ៊ួរ បែបនេះក្នុងពេលដែលលោកបានអញ្ជើញចូលរួមក្នុងពីធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហ៊ួរ បានមានប្រសាសន៏បន្តថា ចំពោះការិយាល័យចរាចរណ៏ផ្លូវគោក ត្រូវបន្តរឹតបន្តឹងច្បាប់នៅក្នុងទីក្រុងដើម្បីជំរុញអោយប្រជាពលរដ្ឋនៅក្នុងទីរួមខេត្តមានការគោរពទៅលើច្បាប់ និងអនុវត្តតាម។
មួយវិញទៀតចំពោះនគរបាលចរាចរណ៏នៅតាមគោលដៅផ្លូវជាតិ ត្រូវតែត្រួតពីនិត្យអោយមែនទែនទៅលើការឆែកមើល ប័ណ្ណបើកបររបស់ម្ចាស់យានយន្តគ្រប់ប្រភេទ ជាពិសេសប្រភេទរថយន្តដឹកទំនិញធំៗ និងរថយន្តខ្នាតធំប្រភេទសណ្តោង ពីនិត្យរកសារធាតុញៀន ដើម្បីរួមគ្នាទុបស្កាត់ និងកាត់បន្ថយការកើតមានគ្រោះថ្នាក់ចរាចរណ៏ដែលបង្កឡើងដោយអ្នកបើកបរដែលមិនមានទំនួលខុសត្រូវលើខ្លួនឯង ។ តាកែវ