ស្វាយរៀង៖នៅវេលាម៉ោង២:១០នាទីយប់ ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៩ មានករណីចោរលួចម៉ូតូនៅភូមិកំពោតជ្រួក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានធ្វើសកម្មភាពលួចកាត់សោរ បំពុលឆ្កែយកម៉ូតូបន្ទប់ក្រោមផ្ទះ របស់ឈ្មោះសៅ សារិទ្ទ ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតជ្រួក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ 
សមត្ថកិច្ចបានអោយដឹងថាករណីលួចនេះត្រូវបានម្ចាស់ផ្ទះ និងកម្លាំងប្រជាការពារភូមិ ទាន់កំពុងធ្វើសកម្មភាពកាត់សោរ និងបានចាប់ជាប់ជនសង្ស័យម្នាក់ឈ្មោះជុន សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះ នី ភេទប្រុស អាយុប្រហែល៣៣ឆ្នាំជនជាតិ មានទីលំនៅមិនពិតប្រាកដបានជិះម៉ូតូបើកគេចខ្លួនបាត់ (យកមិនទាន់បាន)។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត៕






































