ធ្វើរោងបុណ្យទុកចាំកូន ក្រោយទទួលដំណឹងថាកូនជាប់ក្នុងអគារដួលរលំ៣ថ្ងៃហើយ តែទើបទទួលដំណឹងល្ងាចមិញថាកូននៅមានជីវិត រំភើបស្រក់ទឹកភ្នែកអួលដើមកនិយាយលែងចេញ 

0

 

ខេត្តព្រៃវែង៖ ស្ត្រីម្នាក់រស់នៅ​ខេត្តព្រៃវែង បានធ្វើរោងបុណ្យរង់ចាំទទួលសពកូន ក្រោយពីទទួលដំណឹងថាកូនបានជាប់នៅអគារបាក់រលំនៅខេត្តព្រះសីហនុនោះ រយៈពេលបីថ្ងៃមកហើយ កូនរបស់គាត់ឈ្មោះថា កាក់ គា ជាកម្មករសំណង់នៅអគារដួលរលំខាងលើ។ ក្រោយពីទទួលបានព័ត៌មានថាកូនក៏ជាប់នៅអគារនោះ រយៈពេលពីរ បីថ្ងៃហើយ នៅតែមិនទទួលដំនឹងស្លាប់ឬរស់ រូបគាត់ក៏បានធ្វើរោងបុណ្យរង់ចាំទទួលសពកូន ដោយក្តីរំពឹងថាកូនប្រុសថានៅមានជីវិត គឺគ្មាននៅសេសសល់ក្នុងខ្លួនឡើយ។

ជាសំណាងល្អ ទឹកដោះម្តាយថ្លៃ កូនរបស់គាត់ទើបទទួលដំណឹងកាលពីល្ងាចមិញ ថានៅមានជីវិត ស្ថិតក្នុង​ចំណោម​កម្មក​រ​សំណង់​ពីរ​នាក់ ដែល​នៅរស់​រាន​ពី​មានជីវិត​ពី​គ្រោះថ្នាក់​រលំ ធ្វើឲ្យគាត់រំភើបរកពាក្យអ្វីមកថ្លាថ្លែងពុំបាន រហូតដល់ស្រក់ទឹកភ្នែកអួលដើមកនិយាយលែងចេញ ក៏នាំគ្នារុះរោងបុណ្យនោះចោលវិញ។

សូមបញ្ជាក់ថា ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ករណីរលំបាក់អគារកម្ពស់៧ជា នៅខេត្តព្រះសីហនុ បានកើតឡើង កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ រហូតដល់ពេលនេះ ចំនួនអ្នកស្លាប់ ដែលត្រូវបានកាយឃើញបានកើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ៕