ក្រចេះ៖ ប្រជាពលរដ្ឋនៅក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ បន្ទាប់ពីទទួលបានចំណងដៃ នៅក្នុងឆ្នាំ២០១៩នេះគឺស្ពានបេតុងថ្មី និងកាពង្រីកផ្លូវមួយខ្សែរ ដើម្បីបញ្ចៀសបានផុតពីទឹកជំនន់ ជន់លិច និងកាកកស្ទះចរចរណ៍ សម្រួលដល់កាធ្វើដំណើររបស់ពួកគាត់មានភាពងាយស្រួល ។លោកតា នាង ឈុនលី រស់នៅក្នុងឃុំសណ្ដាន់ ស្រុកសំបូរ លោកតាបានសំដែងនូវការរីករាយ បន្ទាប់ពីទទួលបានចំណងដៃស្ពានថ្មី លោកតាបានលើកឡើងថា កន្លងទៅនៅរដូវវស្សាទឹកឡើងលិចផ្លូវនិងស្ពាន បណ្ដាលឲ្យអ្នកភូមិនៅតំបន់នោះមានការលំបាកនៅក្នុងការធ្វើដំណើរទៅមកម្ដងៗ ឬមានហេតុការណ៍ត្រូវការប្រញាប់បញ្ជូនស្ត្រីមានផ្ទៃពោះឬអ្នកជំងឺផ្សេងៗទៅកាន់មន្ទីរពេទ្យគឺមានផលលំបាកនិងយឺតយ៉ាវ ។ពលរដ្ឋជាច្រើននាក់ផ្សេងទៀត ក៍បានលើកឡើងស្រដៀងគ្នា សម្តែងការត្រេកអរដែលបច្ចុប្បន្នទទួលបានស្ពាននិងផ្លូវដែលកំពុងតែធ្វើការពង្រីកជួសជុលថ្មី បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះឆ្លងផុតពីការលំបាកគ្រប់បែបយ៉ាង និងថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រួមនឹងក្រុមការងារទាំងអស់ ។លោក ស្រេង ស្រស់ ប្រធានមន្ទីសាធារណះកានិងដឹកជញ្ជូនខេត្តក្រចេះ មានប្រសាសន៍ថា ស្ពានតាលា គឺជាស្ពានមួយដែលស្ថិតនៅក្នុងស្រុកសំបូរ ហើយភូមិសាស្ត្រស្រុកសំបូរគឺស្ថិតនៅតាមដងទន្លេមេគង្គ ។ ស្ពាននេះពីដើមឡើយគឺជាស្ពានប្រភេទបាឡេក្រាលឈើ មានប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ដែលមានចង្អៀតពិបាកធ្វើចរាចរ ហើយតំបន់នេះគឺស្ថានភាពទឹកទន្លេមេគង្គបានឡើងលិចស្ទើរតែរាល់ឆ្នាំ នារដូវវស្សាជាក់ស្ដែងនៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទឹកជំនន់ទន្លេមេគង្គក៏បានជន់លិចតំបន់នេះរួមនឹងផ្លូវថ្នល់ ហើយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមបានចុះមកដល់ទីនេះផ្ទាល់ ដោយពិនិត្យឃើញថា កំណាត់ផ្លូវនេះគឺមានសារៈសំខាន់ដើម្បីភ្ជាប់តំបន់ហើយរដ្ឋបាលនិងតំបន់សេដ្ឋកិច្ច ពីព្រោះនៅផ្នែកខាងលើ មានព្រះវិហារសសរ១០០ដែលជាតំបន់រមណីយដ្ឋានវប្បធម៌មួយ ដែលបំរើក្នុង វិស័យសេដ្ឋកិច្ច ។ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៍បានសម្រេចធ្វើផ្លូវមួយខ្សែនេះរួមនឹងស្ពាន ដើម្បីបញ្ចៀសឱ្យផុតពីទឹកជំនន់ ដូច្នេះយើងក៍ឈានដល់ការសាងសង់ស្ពាននេះ គឺយើងបានសាងសង់ជាប្រភេទស្ពានបេតុង ដែលមានទទឹង៨ម៉ែត្រប្រវែង២៤ម៉ែត្រ បើកពង្រីកទាំងទទឹងនិងបណ្ដោយដើម្បីធានាចរន្តទឹកហូរ ជៀសវាងដាច់ផ្លូវនិងស្ពានជាដើម និងបញ្រៀសកាកកស្ទះចរាចរណ៍ សម្រួលដល់ការធើ្វដំណើររបស់ប្រជាពលរដ្ឋ ។លោក ប្រធានមានប្រសាសន៍បន្តរថា គម្រោងនេះគឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាសេនាធិការផ្ទាល់ ដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លោកតែងតែយកចិត្តទុកដាក់លើវិស័យនេះព្រោះថាវិស័យហេដ្ឋារចនាសម្ព័ន្ធជាវិស័យវិស័យអតិភាព។ហើយរហូតដល់ថ្ងៃនេះគម្រោងមួយនេះគេបានសម្រេច លទ្ឋផលប្រមាណជា៦០% និងផ្លូវគឺសរុបប្រវែង១៤២០ម៉ែត្រ ។លោកថា គម្រោងនេះក្នុងជំហានទី១ គឺពង្រីកទ្រូងផ្លូវ លើកកម្ពស់គ្រួសក្រហមកំរាស់២តឹកសិន ហើយលើកទី២ បានយើងបំពាក់កៅស៊ូប្រភេទAC ពីលើ ។លោកប្រធាន បានលើកឡើងដែរថា ការតភ្ជាប់ផ្លូវនេះ គឺទាំងវស្សានិងប្រាំង នៅក្នុងស្រុកសំបូរបានតភ្ជាប់រហូតទៅដល់ខាងខេត្តស្ទឹងត្រែងដូច្នេះវិស័យហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន គឺយើងបានឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋព្រោះថា ស្ពាននេះគឺមានការស្នើសុំពីសំណាក់ប្រជាពលរដ្ឋតាមវេទិកាសាធារណៈ ហើយពួកគាត់បានស្នើសុំដោយសារមូលហេតុមានការលំបាកដោយសារស្ពានតូច ផ្លូវទាបលិចទឹកនៅរដូវវស្សា ។ ដូច្នេះមានផលលំបាកយ៉ាងខ្លាំងនៅក្នុងរដូវវស្សាប្រជាពលរដ្ឋនៅតំបន់នោះគឺមានការប្រើប្រាស់ទូកសម្រាប់ការចម្លង ក្នុងដំណើរទៅមកមានភាព យឺតយ៉ាវនៅក្នុងការយកផលិតផលរបស់ពួកគាត់ទៅលក់ និងក្មេងៗសិស្សា នុសិស្សទៅសាលារៀន ឬចាស់ៗដែលធ្វើដំណើរទៅវត្តជាដើម ។លោកថា នៅក្នុងកិច្ចសន្យានៃការសាងសង់ស្ពាននេះនឹងត្រូវបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ ដូច្នេះយើងនៅពេល៦ខែ ទៀតយើងនឹងសង់រួចរាល់ជាស្ថាពរ ហើយនៅរដូវវស្សានេះសង្ឃឹមថានឹងមានការកកស្ទះចរាចរណ៍ទៀតទេ ។លោកអំពាវនាវដល់ប្រជាពលរដ្ឋ បន្ទាប់ពីការសាងសង់ផ្លូវនិងស្ពានរួចមេត្តាជួយថែទាំងអស់គ្នា កុំចាក់ដីលុបប្រឡាយសងខាងផ្លូវ កុំដឹកផ្ទុកលើសទម្ងន់កំណត់ ដែលជា មូលហេតុធ្វើឲ្យផ្លូវឆាប់ខូច មានអាយុការប្រើប្រាស់ខ្លី និងសូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីជៀសវាងបង្កគ្រោះថ្នាក់ចរាចរ ជាយថាហេតុបណ្ដាលឲ្យខាតបង់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ សុំមេត្តាកុំចោលសំរាមនៅតាមដងផ្លូវសាធារណៈចៀសវាងខូចបរិស្ថាន ។ដោយ រដ្ឋា