តាមលទ្ធផលបណោះអាសន្នដែល គណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយឯករាជ្យ IEC របស់អាហ្វហ្គានី ស្ថានបានប្រកាសកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ថា អតីតអ្នកឯកទេសសេដ្ឋ កិច្ចរបស់ធានាគារពិភពលោក លោក អាស្រាហ្វ ហ្គានី(Ashraf Ghani) ទទួល បានសំឡេងគាំទ្រ៥៦,៤៤ភាគរយនៅ ក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ ។ គូប្រជែងរបស់លោក ហ្គានី គឺបេក្ខ ភាពលោកអាឌុលឡោះ អាប់ឌុលឡោះ ទទួលបានសំឡេងគាំទ្រ៤៤ភាគរយ ។ លទ្ធផលខាងលើត្រូវបានប្រធានគណៈ កម្មាធិការរៀបចំការបោះឆ្នោតលោក អាម៉េតយូសាហ្វ នូរីស្ដានី បានប្រកាស នៅក្នុងសន្និសីទកាសែតនៅទីក្រុងកាប៊ូល នៅថ្ងៃទី៧ ខែកក្កដា ។
តាមប្រធាន IEC ពលរដ្ឋអាហ្វហ្គានីស្ថានជាង៨លាននាក់ បានទៅបោះឆ្នោតក្នុងជុំទី២ ជ្រើសរើស ប្រធានាធិបតីដែលខ្លួនស្រឡាញ់ពេញ ចិត្ដ ។ IEC របស់អាហ្វហ្គានីស្ថានបានទទួល ស្គាល់ថា បើទោះមានការខិតខំធ្វើឱ្យ សកម្មភាពបោះឆ្នោតប្រព្រឹត្ដទៅដោយ ល្អប្រសើរ ប៉ុន្ដែក៏មានកំហុសបច្ចេក ទេសមួយចំនួនផងដែរនៅក្នុងពេលបោះ ឆ្នោត ។ លទ្ធផលដែលប្រកាសនៅពេល នេះមិនទាន់ជាផ្លូវការនៅឡើយដោយ ភាគីទាំងពីរអាចចោទប្រកាន់គ្នាទៅវិញ ទៅមក ពីការកេងបន្លំសន្លឹកឆ្នោត ។
អាហ្វហ្គានីស្ថានត្រូវរៀបចំការបោះ ឆ្នោតរហូតដល់២លើកដោយសារតែ គ្មានបេក្ខភាពណាមួយទទួលបានសំឡេង គាំទ្រភាគច្រើនអាចក្លាយជាប្រមុខដឹក នាំប្រទេសនេះនៅក្នុងការបោះឆ្នោតជុំទី ១ នាថ្ងៃទី៥ ខែមេសា ។ ការបោះឆ្នោត លើកនេះគឺដើម្បីជ្រើសរើសអ្នកដែល ស្នងតំណែងលោកហាមឺត កាហ្សៃហើយ នេះជាការជ្រើសរើសប្រមុខដឹកនាំប្រកប ដោយលទ្ធិប្រជាធិបតេយ្យដំបូងគេ បង្អស់នៅក្នុងប្រទេសនេះចាប់តាំងពីរដ្ឋា ភិបាលតាលីបង់ដួលរលំ