មន្ត្រីនគរបាលនាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន ក៤ ម្នាក់ ស្រវឹងស្រា ដកកាំភ្លើងAK47 បាញ់រះ លើផ្ទះបោកអ៊ុត ទំនើបជាង១០ គ្រាប់ រំសាយគំនុំចាស់!!

0

រាជធានីភ្នំពេញ៖ បុរសជាមន្ត្រីនគរបាលនាយរងការិយាល័យ ប្រឆាំគ្រឿងញៀន ក៤ម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងមកឈប់រួចដកកាំភ្លើងAK47ស្វាយបត់មួយដើមបាញ់រះសំដៅទៅលើផ្ទះបោកអ៊ុតទំនើបជាង១០គ្រាប់រំសាយគំនុំចាស់ បង្កឲ្យមានការភ្ញាក់ផ្ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩នៅត្រង់ចំណុច ផ្ទះបោកអ៊ុត ទំនើបមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពត័មានពិីប្រជាពលបានឲ្យដឹងថាមុនកើតគេឃើញមានរថយន្តម៉ាកហុីយ៉ាន់ ស្តារិុចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-9509មកឈប់នៅចំណុចកើតហេតុហើយបានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើផ្ទះបោកអ៊ុត ទំនើបបណ្តាលឲ្យធ្លុះធ្លាយទ្វារផ្ទះជាច្រើនគ្រាប់តែមិនបង្កឲ្យមានអ្នករងរបួស រួចបានបើករថយន្តចេញទៅបាត់។បន្ទាប់ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

លោក ហួ ម៉េងវាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានថាមានករណីបាញ់បោះជាច្រើនគ្រាប់ភ្លាមៗលោកបានដឹកនាំកំលំាងនគរបាលខណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចុះមកដល់កន្លែងកើតហេតុនិងបានសួរនាំទៅលើម្ចាស់ផ្ទះរងគ្រោះរួចកំណត់មុខសញ្ញានិងធ្វើការ ស្រាវជ្រាវ ឈានដល់កាឃាត់ខ្លួនមន្តី្រនគរបាលដែលបានបាញ់រះជាគ្រាប់នោះមានឈ្នោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនគរបាលមានតួនាទីនាយរងការិយាល័យប្រឆាំគ្រឿងញៀន ក៤ នៅចំណុចផ្ទះមួយកន្លែង ផ្លូវបេតុងក្រោយផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែននិងបានដកអាវុធAKស្វាយបត់មួយដើមនិងរថយន្តមួយគ្រឿងរួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ លោកបានបញ្ជាក់ទៀតថាករណីបាញ់រះជាច្រើនគ្រាប់នេះជារឿងគំុនុំចាស់តែមិនបានបញ្ជាក់ថារឿងគំុនុំអីនោះទេ។បច្ចុប្បន្នមន្ត្រីនគរបាលដែលបានបាញ់រះជាច្រើនគ្រាប់នោះសមត្ថកិច្ចកំពុងសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕