ថ្នាក់ដឹកនាំកាកបាទក្រហម នាំយក សម្ភា រៈ និង បច្ច័យមួយចំនួន ចូលរួម រំលែក ទុក្ខ ជាមួយក្រុមគ្រួសារ សព

0

កំពតៈ កាលពីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩ ដោយតបតាម ការចាត់បញ្ជូន របស់ សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា លោកទំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាក បាទ ក្រហមកម្ពុជា និង ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយស សាខា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក គណៈកម្មា ធិការសាខា អនុសា ខា ក្រុមប្រតិបត្តិ សាខា និង អ្នកស្ម័គ្រចិត្ត កាកបាទក្រហម បាននាំយក នូវសម្ភារៈ និង បច្ច័យមួយចំនួន ដើម្បីចូលរួម រំលែក ទុក្ខ យ៉ាងក្រៀមក្រំ ជាមួយ ក្រុមគ្រួសារ សពកម្មករ សំណង់ ដែលរងគ្រោះ ដោយ បាក់អគារ កម្ពស់៧ជាន់ សង្កត់ស្លាប់ នៅ ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី២២ ខែ មិថុ នា ឆ្នាំ ២០១៩ កន្លងទៅនេះ ចំនួន៨នាក់ ដែល មានទី លំនៅស្ថិត នៅក្នុង ស្រុកកំ ពង់ត្រាច និង ស្រុកដងទង់ ខេត្តកំពត ។

ក្នុងមរណៈទុក្ខដ៏ក្រៀមក្រំ ក្តុកក្តួលនេះ លោកជំទាវ ពុំ ចន្ទី អគ្គលេខាធិការ កាក បាទក្រហម កម្ពុជា និង ឯកឧត្តម ជាវ តាយ បានពាំនាំ នូវប្រសាសន៍ របស់ សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទ ក្រហម កម្ពុជា ដើម្បីសំដែង ចិត្តចូលរួម សោកស្តាយ និង រំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយ ក្រុមគ្រួ សារសព ដែល ត្រូវបាត់បង់ ស្វាមី និង កូនៗ ជាទីស្រលាញ់ ស្មើកែវភ្នែក ដែល កំពុងស្រលាញ់ ពេញបេះដូង ក៏ដូច ជា ការបាត់បង់ នូវធនធាន មនុស្សដ៏មាន សក្ដានុពលសំខាន់ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមជាតិ ផងដែរ។

បន្ថែមលើនេះ លោកជំទាវពុំ ចន្ទីនី និង ឯកឧត្ដម ជាវ តាយ ក៏បានបន្តថា សូម អោយឱ្យបងប្អូន មានការប្រុងប្រយ័ត្ន ចំពោះការ បម្រែបម្រួល អាកាសធាតុ ពេលមាន ភ្លៀងធ្លាក់ ត្រូវបិទទូរស័ព្ទ ឬឧបករណ៍ ដែលងាយ ចម្លងអគ្គិសនី និង រកទីកន្លែង ដែលមានសុវត្តិភាព ដើ ម្បីជ្រក ការពារគេចផុតពីរន្ទះ ជាចុង ក្រោ យ លោកជំទាវ ពុំ ចន្ទីនី ក៏បាន សំណូម ពរ ផ្ដាំផ្ញើក្រុមគ្រួសារសព អោហមានការ រឹងប៉ឹងឡើង កុំអស់សង្ឃឹម ដើម្បីបន្តមុខ របរចឹញ្ចិមជីវិត និង គ្រួសារត ទៅមុខទៀត និង សូមឧទ្ទិស ដល់ដួង វិញ្ញាណក្ខន្ធនៃ សព អោយបានទៅកាន់ ឋានសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ ក្រុមគ្រួសារសព នីមួយៗ ក៏បានសំដែង ក្តីកោតសរសើរ និង ថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ បំផុតចំពោះ សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទ ក្រហមកម្ពុជា ដែល ជាថ្នាក់ដឹកល្អ ជានិច្ចកាល សម្តេច តែងតែមាន ការយកចិត្ត ទុកដាក់ ពីទុក្ខ លំបាក របស់ប្រជាពលរដ្ឋ មិន ថាក្នុង ពេលវេលា ណាមួយឡើយ និង ដោយមិន មានការរើសអើង ព្រមទាំង សូមគោរព បួងសួង ជូនពរ សម្តេច អោយមាន សុខ ភាពល្អ បរិបូរណ៍ មានជន្មា យុយឿនយូរ ដើម្បីដឹកនាំការងារ មនុស្សធម៌បន្តទៀត។

សូមបញ្ជាក់ថា សម្ភារៈ ដែលបាននាំយក ទៅចូលរួម បុណ្យសពក្នុង១គ្រួសារ រួម មាន៖ អង្គរ ១០០ គីឡូក្រាម, មី ៥កេស, ទឹកផ្លែឈើ ៥កេស, ទឹកសុទ្ធ៥កេស, ត្រីខ ៥០កំប៉ុង និង បច្ច័យសរុប ចំនួន៦លាន ២សែនរៀល៕