ចាប់មិនដែលចេះអស់!! ជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនត្រូវប៉ូលិសស្រុកបរកែវឃាត់ខ្លួន

0

ខេត្តរតនគិរី÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវបានចុះបង្ក្រាបករណីជួញដូរនិងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកម្លាំងសម្ងាត់ប្រើវិធានញុះញង់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃអង្គារ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅត្រង់ចំណុចចម្ការស្វាយចន្ទី របស់ឪពុកក្មេងអាយួន ស្ថិតនៅក្នុងភូមិកាចក់ ឃំុកក់ ស្រុកបរកែវ ខេត្តរតនគិរី។
សមត្ថកិច្ចនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រម៉ាម លាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិច្រាយ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិ/ឃំុកើតហេតុខាងលើ។

ក្នុងនោះសមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន÷ ម្សៅក្រាមពណ៌.សថ្លា សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់តូចទូរស្ទ័ដៃ១គ្រឿងមិនស្គាល់ម៉ាក។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនរួមនិងវត្ថុតា
ងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បីបំពេញសំណុំរឿងបញ្ជូន
ទៅតុលាការចាត់ការតាមនិតិវិធី៕ ដោយ យក្ខឡោម