ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ហេង ពិទូ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកអនុប្រធាន និងសមាជិក សមាជិកាខេត្ត ស្រុក ឃុំ បានចូលរួមរំលែកទុក្ខគ្រួសារសពរងគ្រោះដោយបាក់រលំអគារនៅខេត្តព្រះសីហនុ ចំនួន ០៣នាក់ នៅគេហដ្ឋានសពនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ឯកឧត្ដម បានចូលរួមបច្ច័យក្នុង ១គ្រួសារ ថវិកាចំនួន ៥០ម៉ឺនរៀល និងបានឧបត្ថម្ភកង់ចំនួន ០១គ្រឿង ជូនកូនប្រុស សពលោក គឹម សុខហៀង ផងដែរ ៕





































