សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ គាន ទិន  ករណីប៉ុនប៉ងលួចម៉ូតូ

0

កំពថ់ធំ៖ សមត្ថកិច្ចនៃអធិការស្រុកស្ទោង បានឃាត់ខ្លួនបុរសម្នាក់ មានឈ្មោះ គាន ទិន  ក្នុងករណីប៉ុនប៉ង លួចម៉ូតូ ខណៈពេលដែលម្ចាស់ម៉ូតូចតម៉ូតូចោលក្រោមផ្ទះ ដោយសារខ្លួនស្រវឹងជោគជាំ បានធ្វើឲ្យ ជនសង្ស័យឆ្លៀតឳកាស និងបានធ្វើសកម្មភាពលួចម៉ូតូហៀបនិងជិះដាក់មេប្រូច តែសំណាងល្អ ប្អូនស្រីរបស់​ម្ចាស់ម៉ូតូឃើញទាន់ ក៏ស្រែកឆោឡោដេញដណ្តើមម៉ូតូពីចោរមកវិញ។ហេតុការណ៍ ចោរកម្មលួចម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង ប្រហែលប្រាំបីក្បាលព្រលប់ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ នៅភូមិត្រាច ឃុំ កំពង់ចិនជើង ស្រុកស្ទោង មានករណីប៉ុនប៉ង ម៉ូតូម៉ាក Hongda Vave លេខតួ 062582  លេខម៉ាស៊ីន 00629 ស្លាកលេខគ្មាន ពណ៌ក្រហម ផលិតឆ្នាំ 2017  សមត្ថកិច្ចចាប់បានជន សង្ស័យឈ្មោះ គាន ទិន ភេទ ប្រុស អាយុ 21 ឆ្នាំ មានទីលំនៅភូមិ រំចេក ឃុំ គីឡូសាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកធ្វើសកម្មភាពលួចម៉ូតូ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ចំណែកម្ចាស់ម៉ូតុ ដែលជាជនរងគ្រោះមានឈ្មោះ លាង ភាន់ ភេទ ប្រុស អាយុ 40 ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ  តាមការរៀបរាប់ របស់ជនរងគ្រោះបានបញ្ជាក់ថា យប់ខ្លួនបានយកម៉ូតូទៅទុកក្រោមផ្ទះដោយពុំបានចាក់សោះនោះទេ ដោយសារខ្លួនស្រវឹងខ្លាំងពេកក៏ដេកលក់តែម្តង លុះនៅវេលាម៉ោងប្រាំបីជាងយប់បងស្រីខ្លួននិងក្មួយប្រសារបានស្រែកឆោឡោថាចោរលួចម៉ូតូៗ ហើយខណៈនោះបងស្រីនិងក្មួយប្រសារបានស្ទុះដេញតាមដណ្ដើមយកម៉ូតូមកវិញ ។

ចំណែកជនសង្ស័យបានរត់គេចខ្លួនតែត្រូវបានកម្លាំងប្រជាការពារនិងកំលាំងប៉ុស្តិ៍រដ្ឋបាលកំពង់ល្បាតនៅក្បែរនោះបានជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យបាន ក្រោយមកសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនតាមនីតិវិធីច្បាប់ ចំនែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ  ។ដោយ  ប៊ុន រដ្ឋា