ខេត្តរតនគិរី÷ ក្រុមក្មេងទំនើង៦នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំឯកភាព សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំសាមគ្គី ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីវាយតបគ្នា។ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃអង្គារ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។អធិការនគរបាលស្រុកអូរជុំ លោក ហុង គឹមសេង បានឲ្យ ខេមរា ដឹងនៅព្រឹកថ្ងៃទី២៦មិថុនានេះ ថា ក្រុមក្មេងទំនើង៦នាក់ រួមមាន÷ ទី១.ឈ្មោះ ក្លោង ឡយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករជៀរជ័រកៅស៊ូ។
ទី២.ឈ្មោះ សាន ប្លោក ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ។ទី៣.ឈ្មោះ រម៉ាម ខោយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ ទាំង៣នាក់មានទីលំនៅភូមិប៉ាណូល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។ទី៤.ឈ្មោះ កឺក ក្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ។ទី៥.ឈ្មោះ ហ្សៅ ពុធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ។
ទី៦.ឈ្មោះ យ៉ង លិញ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ ទាំង៣នាក់រស់នៅភូមិបញ៉ក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។លោកថា ក្រុមក្មេងទំនើងទាំង៦នាក់ខាងលើនេះសមត្ថកិច្ចបានយកមកអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់វាយតបគ្នាតទៅទៀត ហេីយប្រគល់ឲ្យទៅអាណាព្យាបាលដើម្បីយកទៅអប់រំបន្ត។ហើយក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងបានខ្សែក្រវ៉ាត់ចំនួន២ខ្សែ ដែលមានមីញ៉ុងម៉ូតូដាក់នៅជាប់ខ្សែក្រវ៉ាត់ផងដែរ៕ ដោយ យក្ខឡោម




































