កំពង់ធំ៖ ផ្ទះមួយខ្នងត្រូវបាន អគ្គីភ័យបានលេបត្របាក់ទាំងស្រុង និងបង្ករឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន តែសមត្ថកិច្ចពុំបានយករថយន្ត ពន្លត់ និងចុះទៅជួយអន្តរាគមន៍នោះទេ ដោយសារជាប់ភារកិច្ចសំខាន់ ទើបធ្វើឲ្យអគ្គីភ័យឆេះតាមសម្រួលរហូតសល់តែផេះ កាលពីវេលាម៉ោង ០៨:៤០នាទី ត្រូវនិងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ប្រភពពីប្រជាពលរដ្ឋ អស់សង្ឃឹមនិងចោទសួរថា តើក្នុងករណីអគ្គីភ័យកំពុងតែឆាបឆេះប្រជាពលរដ្ឋ ពុំុំមានរថយន្តពន្លត់អគ្គីភ័យ មកជួយពន្លត់ភ្លើងដែល កំពុងតែឆាបឆេះ ផ្ទះរបស់គាត់ឡើយ តើរថយន្តទាំងនេះទៅណាអស់។

លោក ស៊ន ជុំ ម្ចាស់ផ្ទះបានត្រឹមតែឈរសម្រក់ទឹកភ្នែកសំឡឹងមើល អគ្គីភ័យកំពុងតែឆេះយ៉ាងសន្ទោសន្ធៅផ្ទះរបស់ខ្លួន ខណៈពេលដែល ពុំមានស្រមោលរថយន្តពន្លត់អគ្គីភ័យ របស់ស្រុកបារាយណ៍ និង ក្រុមហ៊ុននានា មកជួយអន្តរាគមន៍ពន្លត់ភ្លើងដែលកំពុងតែឆេះផ្ទះរបស់កាត់ ។
ម្ចាស់ផ្ទះមានឈ្មោះ ស៊ន ជុំ ភេទប្រុស អាយុ៦៨ឆ្នាំប្រពន្ធឈ្មោះ ឈឹម ខេង អាយុ៦៦ឆ្នាំ ផ្ទះទំហំ៦មx៨ម ផ្ទះធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា ក្នុងករណីភ្លើងឆេះផ្ទះរបស់គាត់ បណ្តាលឲ្យខូចខាត:-ឆេះផ្ទះ០១ខ្នងទាំងស្រុង-គោយន្តកន្រ្តៃ០១គ្រឿង-ម៉ូតូc១០០កូរ៉េ០១គ្រឿង-គ្រែឈើ០២ទូឈើ០១-ប្រាក់រៀលចំនួន១០០០០០០រៀល-ប្រាក់ដុល្លាចំនួន២០០$-សម្ភារប្រើប្រាស់មួយចំនួនទៀត។+មូលហេតុ:ឆ្លងចរន្តអគ្គិសនី ក្នុងករណីខាងលើមិនបង្ករឲ្យមានរបួសដល់មនុស្សឡើយ។ក្នុងនោះក៏មានកម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន២៦នាក់ដឹកនាំដោយវរសេនីយ៍ទោ សន តាល់ រួមមានលោកមេឃុំ នាយប៉ុស្តិ៍អណ្តូងពោធិ៍ នាយប៉ុស្តិ៍ជ្រលង កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ តែពុំមានវត្តរថយន្តពន្លត់អគ្គីភ័យនោះទេ ដោយសារជាប់ការពារអ្នកធំ។
ដោយ ប៊ុន រដ្ឋា




































