អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ជម្រុញឲ្យមន្រ្តីបរិស្ថាន ក៏ដូចជាមន្រ្តីឧទ្យានុរក្ស ជាមួយប្រជាសហគមន៍ ក្នុងតំបន់ដែនជម្រកសត្វព្រៃ.ព្រៃឡង់ បន្តរួមគ្នាការពារធនធានធម្មជាតិឲ្យបានគង់វង់យូរអង្វែង!

0

ដោយ៖ម៉ាវិន ខេត្តស្ទឹងត្រែងៈប្រសិនបើយើងមិនខិតខំប្រឹងប្រែងចូលរួមទាំងអស់គ្នា ថែរក្សាធន
ធានធម្មជាតិនោះទេ នោះធនធានធម្មជាតិ នឹងកាន់តែហិនហោចទៅៗ ។ ហើយដើម្បី
ឲ្យធនធានធម្មជាតិស្ថិតស្ថេរគង់វង់បានយូរ
អង្វែងនោះ ប្រជាពលរដ្ឋ បងប្អូន គ្រប់ៗរូប ត្រូវចូលរួមឲ្យបានគ្រប់ៗគ្នា ពិសេសប្រជា
ពលរដ្ឋនៅតាមមូលដ្ឋាន និងរស់នៅក្នុងសហគមន៍ ត្រូវសហការគ្នាយ៉ាងជិតស្និតជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីការពារធន
ធានធម្មជាតិដែលយើងមានសព្វថ្ងៃនេះ ។
ប្រសាសន៍នេះ ឯកឧត្តម រ័ត្ន វិរៈ បានថ្លែងជម្រុញ នៅក្នុងពិធីប្រកាសទទួលស្គាល់
សហគមន៍ តំបន់ការពារធម្មជាតិចំនួន៥
នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ.ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកថាឡាបរិវ៉ាត់ កាលពីព្រឹកថ្ងៃទី២៦មិថុនាម្សិលម៉ិញ នៅ
ភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិ
វ៉ាត់ ខេត្តស្ទឹងត្រែង ។
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងបរិស្ថា
ន បានលើកឡើងថាៈសហគមន៍មានតួនា
ទីសំខាន់ ក្នុងការចូលរួមដោយផ្ទាល់ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។ ឯកឧត្តមបញ្ជាក់
ថាៈការប្រកាសទទួលស្គាល់សហគមន៍
ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វ
ព្រៃ.ព្រៃឡង់នេះ គឺជាការផ្តល់ភាពស្រប
ច្បាប់ជូនសហគមន៍ទាំង៥ ឲ្យមានសិទ្ធិចូលរួមការពារដោយស្របច្បាប់ និងពេញ
លេញជាមួយមន្ទីរបរិស្ថានខេត្ត និងជាមួយអាជ្ញាធរដែនដី នៅក្នុងភូមិសាស្ត្រព្រៃឡង់
។ ឯកឧត្តមបន្តទៀតថាៈក្រសួងបរិស្ថាន នៅតែបន្តផ្តល់អទិភាព ជូនប្រជាពលរដ្ឋ និងសហគមន៍ណាមួយ ដែលមានឆន្ទះ និងគំនិតចូលរួមការពារធនធានធម្មជាតិ ការពារដែនជម្រកសត្វព្រៃ ។ ក្រសួង និងបន្តផ្តល់ភាពស្របច្បាប់ដល់សហគមន៍ទាំងនោះ ។
លោក កង រ៉ែន តំណាងសហគមន៍ តំបន់
ការពារធម្មជាតិ ព្រៃឡង់ បានថ្លៃងអំណរ
គុណចំពោះក្រសួងបរិស្ថាន ដែលបានទទួលស្គាល់សហគមន៍ទាំង៥ ថែមទាំងបានប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំង
កាយចិត្ត រួមសហការគ្នារវាងសហគមន៍ ជាមួយនិងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីឧទ្យានុរក្ស ដើម្បីការពារឲ្យបាននូវធនធានធម្មជាតិក្នុងសហគមន៍ តំបន់ការពារធម្ម
ជាតិនៅតំបន់ដែនជំរកសត្វព្រៃ.ព្រៃឡង់ ក៏
នឹងបន្តរួមសហការជាមួយអាជ្ញាធរ ទប់
ស្កាត់មិនឲ្យមានបទល្មើសនានា ដែលកើត
ឡើងក្នុងតំបន់ការពារធនធានធម្មជាតិដែនជំរកសត្វព្រៃ.ព្រៃឡង់ ដើម្បីធ្វើយ៉ាងណា
ឲ្យតំបន់ការពារធម្មជាតិ នៅគង់វង្សស្ថិត
ស្ថេរយូរអង្វែង ។
សូមបញ្ជាក់ថាៈសហគមន៍ទាំង៥ មកពីស្រុកថាឡាបរិវ៉ាត់ស្ថិតនៅក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃ.ព្រៃឡង់ បានក្លាយជា សហគមន៍ តំបន់ការពារធម្មជាតិ រួមមាន ទី១.សហគមន៍ តំបន់ការពារធម្មជាតិ(គីរីសុខសាន្ត) ទី២.សហគមន៍ តំបន់ការពារ
ធម្មជាតិ(ទាល់) ទី៣.សហគមន៍ តំបន់
ការពារធម្មជាតិ(ផ្អាវ) ទី៤.សហគមន៍ តំប
ន់ការពារធម្មជាតិ(អន្លង់ភេ) និងទី៥.សហ
គមន៍ តំបន់ការពារធម្មជាតិ(អូរអន្លង់ជ្រៃ) ដោយសហគមន៍ទាំង៥ ខាងលើនេះស្ថិត
នៅក្នុងភូមិសាស្ត្រឃុំអន្លង់ភេ និងឃុំអន្លង់
ជ្រៃ ក្នុងដែនដីរដ្ឋបាល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
គួរបញ្ជាក់ថាៈការបង្កើតសហគមន៍ តំបន់
ការពារធម្មជាតិនេះ គឺធ្វើឡើងតាមរយៈការ
ស្នើរសុំគាំទ្រ ពីសហគមន៍មូលដ្ឋាន ដើម្បី
ឲ្យសហគមន៍ មានលទ្ធភាពពេញលេញក្នុងការចូលរួមគ្រប់គ្រងប្រើប្រាស់ អាស្រ័
យផលប្រកបដោយនិរន្តរភាព និង ប្រសិទ្ធ
ភាព ៕