ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនចំនួន ២៩ កញ្ចប់

0

ភ្នំពេញ៖ កម្លាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋាបាលចាក់អង្រែលើបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀននៅថ្ងៃពុធ ៩រោច ខែជេស្ធ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០និង០០នាទីនៅចំណុចមុខសំណង់មិនរាបរយ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនម្នាក់មានឈ្មោះ សល វិសាល ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ មិនពិតប្រាកដ​។វត្ថុតាងដកហូតបានមាន៖ ក្រាមពណ៍សថ្លា ចំនួន ២៩ កញ្ចប់ថង់តូច។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕