ស្រី្តម្នាក់បានបញ្ចប់ជីវីតខ្លួនឯង​ដោយលោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វារបង្កការភ្ញាក់ផ្អេីល!!

0

ភ្នំពេញ៖ស្រី្តម្នាក់បានបញ្ចប់ជីវីតខ្លួនឯង​ដោយលោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វារ​បាត់ស្រមោលសូន្យឈឹង​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​ និងសមត្ថកិច្ចកាលពីវេលាម៉ោង១១​ និង១០នាទី់​ ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅចំណុចលេីស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ​ រាជធានីភ្នំពញ​ ។

​ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេសង្កេតឃេីញនារីរងគ្រោះបានជិះម៉ូូតូមួយគ្រឿងម៉ាកវីវ៉ា​ តែម្នាក់ឯង​ ធ្វេីដំណេីរចេញពីរង្វង់មូលព្រហ្មមុខបួន​ (ជ្រោយចង្វារ​)​មករង្វង់មូលគួចកាណុង​ (ដូនពេញ)​ ទិសដៅពីកើតមកលិច​ ខណះមកដល់ពាក់កណ្ដាលស្ពាន​ ក៏ឈប់ម៉ូតូលោតទឹកសម្លាប់ខ្លួនតែម្ដង​ ដោយបន្សល់ទុកម៉ូតូនៅលេីស្ពាន​ បង្កការភ្ញាក់ផ្អេីលដល់អ្នកធ្វេីដំណេីរ​ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកេីតហេតុភ្លាមៗ​ តែទោះជាយ៉ាងណា​ ជនរងគ្រោះបានលោតទឹកពីលេីស្ពាន​ បាត់ខ្លួនទៅហេីយ​ ទាំងមិនដឹងថា​ មានវិប្បតិ​ និងមូលហេតុអ្វីជាប់ខ្លួនឡេីយ​ ។

ក្នុងកាបូបនារីរងគ្រោះមានឈ្មោះ​ វេន​ ឡៃ​ អាយុ២៣ឆ្នាំ​ ស្នាក់នៅភូមិដូង​ ឃុំដូង​ ស្រុកប្រាសាទបល្ល័ង្គ​ ខេត្តកំពង់ធំ​ រួមជាមួយនិងម៉ូតូមួយគ្រឿងម៉ាក​ ម៉ាក​ វីវ៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1J.0508 ។

​ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានត្រឹមតែយកម៉ូតូជនរងគ្រោះទៅរក្សាទុក​ រង់ចាំចាត់ចែងដោះស្រាយតាមក្រោយ​​ ៕ដោយ៖លោកសំនៀង