នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ ៖​ មន្ត្រីយុត្តិធម៌ណា​ ដែលនៅពីក្រោយខ្នងការចរាចរណ៍​ និងប្រេីប្រាស់គ្រឿងញៀន​ មិនត្រូវបានលេីកលែងឡេីយ​ បេីសិនរកឃេីញ

0

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ បានថ្លែងថា​ ៖​ គ្រឿង​ញៀន​ គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ​ សម្រាប់សង្គមមនុស្សជាតិទាំងមូល​ ។ ស្ថានភាព​ នៃការផលិត​ ការចរាចរ​ និងការប្រេីបំពានគ្រឿងញៀន​ វិវត្តន៍​ស្របតាមចរន្ត​ នៃភាពរីកចម្រេីនបច្ចេកវិទ្យា​ វិទ្យាសាស្រ្ត​ សង្គម​ និងសេដ្ឋកិច្ច​ ដែលនិន្នាការបែបនេះ​ គឺជាបញ្ហាប្រឈមដ៏លំបាកមួយសម្រាប់ការអនុវត្តច្បាប់ចំពោះបណ្តាប្រទេសនានា​ ។

…ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អនុប្រធានអាជ្ញាធរជាតិគ្រឿងញៀន​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អញ្ជេីញជាអធិបតី​ភាពក្នុង​ ទិវាអន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ ២៦​ មិថុនា​ ឆ្នាំ២០១៩ក្រោមប្រធានបទ​ “សុខភាព​ ដេីម្បីយុត្តិធម៌​ យុត្តិធម៌​ ដេីម្បីសុខភាព​ “​ ដែលប្រារព្ធធ្វេីនៅបរិវេណ​ សួនមានជ័យ​ ក្រុងសិរីសោភ័ណ​ ដែលមានការអញ្ជេីញពចូលរួម​ ប្រធានក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ លោក​ លោកស្រី​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ចូលរួមជាង៣០០០នាក់​ ​នាព្រឹកថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ ។

…ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បានលេីកឡេីងថា​ ៖​ ជាមួយនឹងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដែលយេីងបានអនុវត្ត​ គឺទទួលបានការបង្ក្រាបបានជាបន្តបន្ទាប់​ ក្នុងនោះក៏មានមន្ត្រី​យុត្តិមួយចំនួន​ ដែលមានបុណ្យសក្តិធំ​ គឺជាអ្នកនៅពីក្រោយខ្នង​ សម្រួលដល់ការការចរាចរណ៍​ និងជួញដូរគ្រឿងញៀន​ កាងបទល្មេីស​ដេីម្បីទទួលបានផលប្រយោជន៍ពីជនទុច្ចរិតដែលប្រព្រឹត្តបទល្មេីស​ ។ ហេីយបេីសិនជារកឃេីញថា​ មន្ត្រី​យុត្តិធម៌​ណាដែលជាអ្នកកាងនៅពីក្រោយខ្នងក្នុងបទល្មេីសផ្សេងៗ​ ពិសេសគ្រឿងញៀន​ និងជាប់ពាក់ព័ន្ធសារធាតុញៀន​ មិនត្រូវបានលេីកលែងទោសឡេីយ​ គឺអនុវត្តទៅតាមច្បាប់យ៉ាម៉ឹងមាត​ ។ នាយឧត្តមសេនីយ៍​បន្តថា​ ៖​ មន្ត្រីយុត្តិធម៌ដែលនៅពីក្រោយខ្នងនៃការជួញដូរ​ ចរាចរណ៍​គ្រឿង​ញៀន​ ពេលចាប់បានជនល្មេីសគ្រឿងញៀន​ តែងតែតែធ្វេីការកែប្រែវត្ថុតាង​ និងកែប្រែរបាយការណ៍​ ដេីម្បីឲ្យជនល្មេីសបានសម្រាលទោសជាដេីម​ ដេីម្បីបានផលប្រយោជន៍ពីជនល្មេីស ។

…ជាមួយគ្នានោះ​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ ក៏ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ​​ដែលឈរជេីងតាមបន្ទាត់ព្រំដែន​ ត្រូវរៀបចំបង្កេីតគណៈកម្មាការ​ ត្រួតពិនិត្យ​ដេីម្បីទប់ស្កាត់ឲ្យបាននូវការចរាចរណ៍គ្រឿងញៀន​ ដែលហូរចូលមកពីបណ្តាប្រទេសជិតខាង​ ពិសេសយេីងត្រូវបង្កេីនកិច្ចសហការគ្នាជាមួយបណ្តារប្រទេសជិតខាង​ ដេីម្បីរួមគ្នាលុបបំបាត់ការចរាចរណ៍​ និងប្រេីប្រាស់គ្រឿងញៀនឲ្យអស់ពីប្រទេសកម្ពុជាយេីង​ ៕​