មនុស្ស​ប្រុស​ស្រី​ចំនួន ១៧​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​គ​ណះ​ពួកគេ​កំពុងតែ​នាំគ្នា​ចូលទៅ​ភ្នាល់​បាល់​បាត់​តាម​ប្រព័ន្ធ អ៊ិន ធើ ណេ​ត​

0

​សៀមរាប : នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​០៩​ខែ​កក្ត​ដា​ឆ្នាំ​២០១៤​នេះ​លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េត នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ។ ក្រោម​ការបញ្ជា​ដឹកនាំ​កម្លាំង​ពី​សំណាក់​លោក​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប​ចំនួន​ពីររូប​បាន​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​កន្លែង​បើក​បំរើសេវា​អ៊ិន ធើ ណេ​ត ដែលមាន​យា​ហោ ឈ្មោះ ផ្សា​រញ៉ែ ណេ​ត កាហ្វេ ស្ថិតនៅ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ និង​មួយ​ទីតាំង​ទៀត​ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ក្នុងពេល​តែមួយ ផងដែរ ដោយ​ទីតាំង​អ៊ិន ធើ ណេ​ត ខាងលើ​ទាំង​ពីរបាន​លួច​ប្រព្រឹត្ត​បទល្មើស​បើក​ឲ្យ​មានការ​ភ្នាល់​បាល់​បាត់​តាម​ប្រព័ន្ធ​អ៊ិន ធើ ណេ​ត ដោយ​ខុសច្បាប់ ។05

តាម​ប្រភព​ពត៌មាន ទីតាំង​នេះ​បាន​បង្កប់​ល្បែងស៊ីសង​ដុះ​ស្លែរ ជា​យូរយា​ណាស់​មកហើយ តែ​ដោយ សារ​តែមាន​ការ​ត្រូវដង ត្រូវផ្លែរ​គ្នា​ជាមួយ​អាជ្ញាធរ ទើប​ទីតាំង​នេះ បាន​ប្រកបមុខរបរ​ល្បែងស៊ីសង ដោយ​ខុសច្បាប់​ដោយ​រលូន តែ​ពុំ​ត្រូវបាន​បង្ក្រាប​ម្តងណា​ឡើយ ក្នុងនោះដែរ​ក៏ត្រូវ​បាន​គេ​ដឹងថា សមត្ថកិច្ច​មូលដ្ឋាន​មានការ​ដឹងលឺ​ផងដែរ ពាក់​ព័​ន្ឋ​ទៅនឹង​ការ​បណ្តែតបណ្តោយ​ឲ្យ​មានការ បើក​បន ល្បែងស៊ីសង ជ្រក​ក្រោម​ផ្លាក​អ៊ិន​ធឺ​នេ​ត តែ​ម្តងនេះ​ប្រហែលជា បែកការ​ទៅដល់​លោក សត ណា​ឌី ទើបបានជា ទប់ស្កាត់​នូវ​អំពើ ឃុបឃិត ពុករលួយ​ទើបបានជា មានការ​បង្ក្រាប ក្នុងនោះដែរ​ប្រជា​ពល រដ្ឋ​បាន​សម្តែង​នូវ​ការរីករាយ អបអរ​សារ​ទរ ជាខ្លាំង ខណៈពេលដែល​បាន ឃើញ​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​បញ្ហា​ញ​ស្នាដៃ ចុះបង្ក្រាប​មមាញឹក​ដូច​ភ្លៀងរលឹម ទៅលើ​បន​ល្បៃ​ស៊ីសង និង​បងស្រី​ក្នុង ក្រុង សៀមរាប ។​ ​01

ដោយ​នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​នេះដែរ លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េត នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​អ្នកយក​ព័​ត៍​មាន​យើង​ដឹងថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិភាព ឲ្យ​កាន់​តែមាន​តម្លាភាព​នោះ​បើទោះបីជា​ជនខិលខូច​បាន​ប្រើ​គ្រប់​រូបភាព​បែបណាក៏ដោយ​ក្នុងការ​ប្រព្រឹត្ត​បទ​ផ្សេងៗ​ក៏​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ។02

ជាក់ស្តែង​ទីតាំង​អ៊ិន ធើ ណេ​ត ខាងលើ​ទាំង​ពីរបាន​លួច​ប្រព្រឹត្ត​បទល្មើស​បើក​ឲ្យ​មានការ​ភ្នាល់​បាល់​បាត់​តាម​ប្រព័ន្ធ​អ៊ិន ធើ ណេ​ត ដោយ​ខុសច្បាប់​នេះ​សមត្ថកិច្ច​យើង​បាន​រកឃើញ​វត្ថុតាង​ទាំងពីរ​ទីតាំង​មនុស្ស​ប្រុស​ស្រី​ចំនួន​១៧​នាក់​ដែល​កំពុងតែ​នាំគ្នា​លេង​ភ្នាល់​បាល់ទាត់ និង ខ្លះទៀត​លេងបៀរ តាម​ប្រព័ន្ធ​អ៊ិន ធើ ណេ​ត ផងដែរ ។ 04

លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េត បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី​សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​និង​ប្រមូលបាន​នូវ​វត្ថុតាង​ជា​កុំព្យូទ័រ និង ទិ​ន័យ​សម្រាប់​អ្នក​ភ្នាល់​បាល់ទាត់​ទាំងពីរ​ទីតាំង​រួចមក​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​និង​វត្ថុតាង​ព្រមទាំង​ម្ចាស់​ទីតាំង​យកមក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕​ដោយ ខេង ខេមរា​03