បទល្មេីសដឹកជញ្ជូនឈេីដោយខុសច្បាប់នៅស្រុកអណ្តូងមាសនៅតែកេីតមានដដែលជាហេតុធ្វេីឲ្យមហាជនដាក់ការសង្សយ័ថា មេឈ្មួញអាចនឹងមានខ្នងបង្អែក ទេីបអាចទៅរួច!

0

ខេត្តរតនគិរី÷ មួយរយ:កាលចុងក្រោយនេះមហាជនបានសង្កេតឃេីញថា ព័ត័មានត្រូវបានចេញផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ទទៅនឹងការធ្វេីចរាចរដឹកជញ្ជូនឈេីដោយខុសច្បាប់នៅតាមបណ្តាលស្រុកមួយចំនួននៅក្នុងទឹកដីនៃខេត្តរតនគិរី ដែលបានធ្វេីឲ្យអាជ្ញាធរដែលជាប់ពាក់ព័ន្ទទាំងនោះបានសំដែងនូវការមិនសប្បាយចិត្ត ព្រោះបានទទួលនូវការ ប្រមានរឺស្តីបន្ទោសពីថ្នាក់ដឹកនាំខេត្ត ព្រោះថាស្រុកដែលមានបទល្មេីសកេីតឡេីងនោះ មិនគោរពទៅតាមការណែនាំនិងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ដែលឯកឧត្តមតែងតែដាស់តឿននិងជម្រុញឲ្យអាជ្ញាធរស្រុកទាំងអស់ត្រូវតែទប់ស្កាក់និងបង្រ្កាបឲ្យបាន ជាពិសេសមិនឲ្យមានបទល្មេីសកេីតឡេីងជាដាច់ខាត។

ប៉ុន្តែអាជ្ញាធរមួយចំនួនសំអាងទៅលេីការស្រាយបំភ្លឺរឺសេចក្តីថ្លែងការផ្សេងៗ ប៉ុន្តែសេចក្តីថ្លែងការរឺការបំភ្លឺទាំងនោះត្រូវបានមហាជនខ្លះបាននាំគ្នារិះគន់ថា គ្រាន់តែជាលេស លាងសំអាតខ្លួនប្រាណឲ្យរួចផុសពីការស្តីបន្ទោសរបស់ថ្នាក់ខេត្តតែប៉ុណ្ណោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្ត
បានស្ទាក់ចាប់បានរថយន្តឡង់គ្រីស័រ័កែឆ្នៃដឹកឈេីដោយខុច្បាប់១គ្រឿងនៅចំណុចភូមិ លោម(រឺហៅតាំងម្លូ)ឃំុញ៉ាង ស្រុកអណ្តូងមាស។
ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា រថយន្តធ្វេីសកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់នេះមានចំនួន០៣គ្រឿង ប៉ុន្តែក្រោយសមត្ថកិច្ចអាវុធហត្ថចាប់បាន១គ្រឿង ២គ្រឿងទៀតក៏បានបែនឈេីចោលនៅក្នុងព្រៃហេីយបេីកគេចខ្លួនបាត់ទៅ។
ប៉ុន្តែអ្វីដែលគួរឲ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងនោះនៅត្រង់ថានៅពេលដែលក្រុមនាក់ព័ត៌មានទំនាក់ទំនងសំុថតរូបភាពរថយន្តនិងឈេីដែលដឹកជញ្ជូនយកមកនៅស្នាក់ការអាវុធហត្ថលេខ៧៨៧ នោះ ពួកគេហាក់មានការលាក់លៀម មិនឲ្យចូលទៅថតទេ។

លោក សែន វ៉ាន់ស៉ីម ប្រធានស្នាក់ការអាវុធហត្ថលេខ៧៨៧ស្រុកអណ្តូងមាស បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧មិថុនានេះ ថា ចាំបន្តិចខាងជំនាញរដ្ឋបាលព្រៃឈើគេហ្នឹងមកឥឡូវហើយ។
ក្រោយពីអ្នកសារព័ត៌មានរង់ចាំខាងជំនាញរដ្ឋបាលព្រៃឈើស្រុកបរកែវយូពេក ក៏បានចុចទូរស័ព្ទទៅលោក សែន វ៉ាន់ស៉ីម ប្រធានស្នាក់ការអាវុធហត្ថម្តងទៀត ហើយលោកបានប្រាប់ថា ឲ្យទៅសុំអាវុធហត្តខេត្តទៅ នៅក្នុងស្នាក់ការរបស់លោកនោះ ហើយក៏ជាអ្នកចុះបង្ក្រាបផងដែរ។

ចំណែកលោក ថាវ យ៉េន មេបញ្ជារការអាវុធហត្ថខេត្តប្រាប់តាមទូរស័ព្ទថា ចាំស្អែកចាំមកថតខាងជំនាញរដ្ឋបាលព្រៃឈើបានគេចុះទៅវាស់វែង។

តាមប្រភពនៅកន្លែងចុះបង្ក្រាបឈើខាងលើបានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញឈើខាងលើដែលធ្វើចរាចរនោះ ១.ឈ្មោះ មេសា ភេទប្រុស ជាមន្ត្រីនគរបាលខេត្ត ល្បីល្បាញខាងជំនួញឈើប្រណិតដឹកទៅលក់នៅប្រទេសវៀតយ៉ាងកគ្រឹកកគ្រេង។

ពាក់ព័ន្ធករណីខាងលើនេះដែរលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី២៧មិថុនានេះ ថា លោកបានទទួលស្គាល់ថា ឈ្មោះមេសាពិតជាស្គាល់មែន ហើយលោកបានធ្វើឧទេសនាមដើម្បីចុះទៅស្រាវជ្រាវរកព័ត៌មាននៅក្នុងស្រុកអណ្តូងមាស ក្រែងមានបទល្មើសផ្សេងៗកើតមានឡើង នៅក្នុងមូលដ្ឋាននោះ ហើយឈ្មោះមេសានេះលោកទទួលស្គាល់ថាពិតជានៅស្នងការពិតមែន។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានបញ្ជាក់ទៀតថា បើគេចាប់អីចាប់ទៅឈើនោះ ហើយមនុស្សនេះពិតជាមនុស្សរបស់ខ្ញុំ ខ្ញុំជាអ្នកបញ្ជាឲ្យគេទៅកន្លែងនោះ ដើម្បីឃ្លាំមើលនិងយកព័ត៌មានហើយលោកក៏បានមិយាយថា ជួនកាលគេអាចបង្កាច់បង្ខូចកូនចៅលោកទេ តែយ៉ាងណានោះរង់ចាំលោកចេញពីភ្នំពេញមកដល់ខេត្តសិន។

ដោយឡែកឈ្មោះ មេសា បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅថ្ងៃ ខែដដែលនេះ ថា លោកមិនបានពាក់ព័ន្ធទៅនិងករណីបទល្មើសព្រៃឈើខាងលើនេះទេ កុំឲ្យអ្នករកស៉ីដឹកឈើយកឈ្មោះគេទៅលៀបហើយលោកក៏នៅភ្នំពេញដែរ។ ហើយលោកមិនបានពាក់ព័ន្ធរឿងរបស់ទាំងនោះទេ អ្នកនិយាយចេះតែនិយាយបង្ហូចឈ្មោះគេ។

មហាជនបានរិះគន់ចំៗថាជាទូទៅសមត្ថកិច្ចនៅពេលមានការបង្រ្កាបបទល្មេីសអ្វីមួយតែងតែចង់ឲ្យនាក់ព័ត៌មានថតផ្សាយអំពីស្នាដៃរបស់អង្គភាពខ្លួនប៉ុន្តែនេះបែជាលាក់លៀម វាអាចមានភាពមិនប្រក្រតីអ្វីមួយទៅហេីយ រឺក៏បង្រ្កាបប៉ះចំមេឈ្មួញដែលមានសមត្ថកិច្ចកាងមានអំណាចនៅពីក្រោយខ្នង៕ ដោយ យក្ខឡោម