ក្រចេះ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះរួមមានកម្លាំង កងរាជអាវុធហត្ថខេត្តក្រចេះ សហកាជមួយនិងកម្លាំងរដ្ឋបាល ព្រៃឈើស្រុកស្នួល គឺបានធ្វើការឃាត់រថយន្តយីឌុបដឹកឈើវេអងមួយគ្រឿងខណះកំពុងធ្វើចរាចរ ទៅច្រកត្រពាំងស្រែ ដើម្បីត្រួតពិនិត្យបន្ទាប់ពីមានការសង្ស័យថាមានភាពមិនប្រក្រតី ។យោងតាមប្រភពពីមន្ត្រីជំនាញ បានអោយដឹងថា រថយន្តវេអងដឹកឈើចំនួនបីគ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីក្រុមហ៊ុន លី រិទ្ឋីគ្រុប តំបន់ស្រុកកោះញែក ខេត្តមណ្ឌលគីរី ចូលមកកាន់ស្រុកស្នួល ដើម្បីនាំចូលស្តុកក្នុង ដេប៉ូ មួយកន្លែង តាមច្រកត្រពាំងស្រែ ក្បែរព្រំដែនច្រកដេរ៣ ដែលគេអះអាងថាមានច្បាប់ស្តុកសម្រាប់កែឆ្នៃផលអនុផលព្រៃឈើ ។
ប្រភពបន្តរថា ការឃាត់រថយន្តដឹកឈើខាងលើ គឺប្រើរយះពេលប្រមាណជា២ម៉ោង ក៍ត្រូវបានអនុញ្ញាតអោយទៅ បន្ទាប់ពីមានប៉ូលិសម្នាក់ឈ្មោះ លីម មេប៉ុស្តិ៍កាពារព្រំដែនច្រកជ័យឃ្លាំង និងម្នាក់ទៀតនិងសមត្ថកិច្ចម្នាក់ទៀត ចេញមុខសម្របសម្រួល ដើម្បីសុំបន្តរដំណើរទៅមុខទៀត។
តាមសេចក្តីរាយការថា កាដែលកម្លាំងសមត្ថកិច្ចឃាត់រថយន្តដឹកឈើខាងលើដោយសង្ស័យមានភាពមិនប្រក្រតី ឬកាដឹកផ្ទុកលើសប៉េសេ តែបន្ទាប់ពីមានកាសម្របសម្រួលចាយលុយរួច មន្ត្រីជំនាញនិងកម្លាំងអាវុធហត្ថមិនបាន ធ្វើកាឆែកឆេរនោះទេ ដោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអះអាថា គេច្បាប់អនុញ្ញាត ។
លោក ម៉ី ធារិទ្ឋិ នាយសង្កាត់រដ្ឋបាលព្រៃឈើបានអោយដឹងថា ម្ចាស់ដេប៉ូស្តុកឈើ ក្រុមហ៊ុន ម៉ូឌរ័វិនិឈ័រ គេមានច្បាប់ពីក្រសួងកសិកម្មក្នុងការកែឆ្នៃឈើនៅក្នុងឃ្លាំងនោះ ហើយរហូតមកដល់ពេលនេះ គេដំណើរបាន៩ប៉េសេ ស្មើនិង៩រថយន្តធំ ។
ដោយឡែក មន្ត្រីនគរបាលឈ្មោះ លីម ដែលគេដឹងថា ជាអ្នកដែលគេប្រើអោយចេញមុខរត់កា សម្របសម្រួល ដោះស្រាយបញ្ជាប់ដើម្បីអោយរថយន្តដឹកឈើបន្តរដំណើរទៅមុខ បានបដិសេធថា លោកមិនបានចេញមុខរត់ការអីនោះទេ ដោយសារមេប្រើថាឲ្យរកអ្នកណាមួយចេញ មុខរត់ការដោះឲ្យគេទៅ ដូចឆ្នេះខ្ញុំស្គាល់រិទ្ឋិក៍អោយរិទ្ឋិហ្នឹងជួយ ។ ខ្ញុំមានអីត្រូវឈរអញ្ចឹងទេ មេគាត់មិនឲ្យទៅឈរដោះអីអ្ញចឹងទេ តែគ្រាន់តែថាល្ងាចមិញហ្នឹងវាទល់ច្រក ហើយម្ចាស់ឃ្លាំងឈ្មោះ ឡុង គ្នានៅថ្មីៗគេអោយមេជួយ មេក៍ប្រើញុំអោយជួយរកអ្នកបន្តរតើ ។ លោកថាចង់ដឹងច្បាស់សួរទេខាងរដ្ឋបាលព្រៃឈើទៅ។
ប្រភពមួយវីញទៀត បង្ហើបថា ចំពោះរថយន្តដឹកឈើដែលចូលទៅនោះមិនទាន់មានចេញទៅក្រៅណាទេ ហើយប្រសិនណាបើមានទៅក្រៅគឺម្ចាស់មូលដ្ឋានគេនិងជាអ្នកធ្វើបន្ត ។ ពេលណាដែលគេចេញបន្តទៅទៀតហ្នឹង គឺសេវាអ្នកម្ចាស់មូលដ្ឋានជាអ្នកធ្វើសេវាបន្ត លោកថាចំពោះរថយន្តដែលត្រូវបានសមត្ថកិច្ចឃាត់នៅកន្លែងប៉ូលិសពេលភ្លឺហ្នឹងចូលកន្លែងឃ្លាំងផ្សេង ហើយចំពោះការធ្វើដំណើរហ្នឹងមិនមែនគោលដៅ តែមួយទេគឺមានគោលដៅ២ ។
ករណីនេះ ធ្វើអោយមជ្ឍដ្ឋានមួយចំនួនមានកាសង្ស័យថា អាចមានភាពមិនប្រក្រតីណាមួយ ឬកន្ទេលធំបន្លំដេក ពីព្រោះសកម្មភាពនៃកាចរាចរឈើទៅក្រៅប្រទេសត្រូវបានគេដឹងថា នៅតែកើតមាន ជាហូរហែរតាមច្រករបៀងមួយចំនួន មានច្រកដេ៣ .ដេ៤ . ច្រកងាំ០៦ ច្រកជ័យឃ្លាំងជាដើម ។ដោយ រដ្ឋា