ត្បូងឃ្មុំ ; មហាជននៅបន្តការរិះគន់ចំៗ ដល់ជំនាញ សង្កាត់រដ្ឋបាលព្រៃឈើតំបែរ ផ្នែករដ្ឋបាលព្រៃឈើមេមត់ ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ បានពង្រាយសាច់ញាតិរបស់ខ្លួនគ្មានក្របខណ្ឌ ចាំរាប់ក្បាលឡានដឹកឈើយកលុយ ក្នុងភូមិសាស្ត្រស្រុកតំបែរយ៉ាងត្រជាក់ល្ហឹម ពលរដ្ឋបានបង្ហើបឱ្យដឹងថា ឈ្មោះ ម៉ា យកលុយឱ្យនាយសង្កាត់តំបែរ.។
ឈ្មោះ វណ្ណ យកលុយឱ្យ លោក ផន នាយរងខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ. ឈ្មោះ ហ៊ាង យកលុយឱ្យលោក យី សុខហេង នាយផ្នែករដ្ឋបាលព្រៃឈើមេមត់. និងឈ្មោះ អ៉ីត យកលុយឱ្យលោកនាយខណ្ឌរដ្ឋព្រៃឈើត្បូងឃ្មុំ. ពលរដ្ឋសំណូមពរទៅលោកហេងពិសិថ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ល្មមហៅមន្ត្រីមួយកញ្ចប់នោះមកដុះក្អែលចេញទៅ បើគ្មានចំណាត់ការ ពួកគាត់គិតថាជាមន្ត្រីងាប់ត្រគាកស្តូកតែម្ដងដែលមន្ត្រីទាំងនោះនៅតែប្រើទំលាប់ចាស់គឺដេកចាំរាប់ក្បាលឡានដឹកបទល្មើសយកលុយដ៍ដែលៗដោយមិនអនុវត្តតាមអភិក្រមទាំងប្រាំរបស់ប្រមុខរាជរដ្ធាភិបាលឡើយដោយគេមានការសង្ស័យថាលោកប្រធាន ជាប់ស្អិតនឹងលាភសក្ការះនោះហើយ បានជាស្ងាត់ដូចចោរលួចសេះចឹងនោះ។