សៀមរាប : ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ៨ ខែកក្តដា ឆ្នាំ២០១៤ ម៉ោង២:៣០នាទីយប់ ស្ថិតនៅភូមិដូនអែម ឃុំគោកដូងស្រុកអង្គជុំ ខេត្តសៀមរាប ជនរងគ្រោះមានគ្នា៤នាក់ដោយក្រុមក្មេងទំនើងទាំងអស់នេះ រស់នៅក្នុងភូមិឃុំជាមួយគ្នាខាងលើ ។ តាមប្រភពព័ត៌មាន ពីលោកអនុសេនីទោ សៅ សួន មេប៉ុស្តិ៍ នគបាលរដ្ឋបាល ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ ក្មេងទំនើង ទាំងពីរក្រុម មានគំនុំ និងទាស់ពាក្យសម្តីគ្នា ក្នុងការផឹកស៊ី ច្រៀងក្នុង ខារ៉ាអូខេ ដែលមានទីតាំង នៅកន្លែងកើតហេតុខាងលើ ពេលជនរងគ្រោះចេញពី ខារ៉ាអូខេ ក្រុមក្មេងទំនើង បាន នាំគ្នាស្ទាក់វៃគ្នាទៅវិញទៅមកតែម្តង។
បន្តមកក្រុមក្មេងទំនើងដែលមានគ្នាចំនួន៧នាក់ក៏ ត្រូវបានកំលាំង PM ប្រចាំការឃុំគោកដូង លោក ជា រ៉ាក់ ហៅ រិន សហការណ៍ជាមួយ កំលាំងប៉ុស្តិ៍ នគបាលរដ្ឋបាល ឃុំគោកដូង និង កំលាំងអធិការដ្ឋាននគរបាល ស្រុកវ៉ារិនខេត្តសៀមរាប ក្របួចបានតែម្តង ។ ប្រភពដ៏ព័ត៍មានដ៏ដែលខាងលើបានឲ្យដឹងទៀតថា ជនសង្ស័យមានគ្នា ៩នាក់ ចាប់បាន៧នាក់ហើយ នៅសល់២នាក់ទៀត កំលាំងសមត្ថកិច្ចកំពុងតែតាមចាប់ឃាត់ខ្លួនបន្ត បច្នុប្បន្នជនសង្ស័យទាំងអស់នេះត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាននគបាល ស្រុកអង្គជុំដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានឪពុកម្តាយ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រណី៕
តាមការឲ្យដឹងពីមហាជន បានរិះគន់ទៅលើក្មេងសម័យនេះ ដែលម្នាក់ខំប្រឹងបញ្ជេញឬកពា ជាអ្នកខ្លាំង ជាអ្នកកាង ភូមិកាងស្រុក រហូតឈានដល់ការ ការកាប់សំលាប់គ្នាលេង ផ្អើលភូមិ ផ្អើលស្រុក ទង្វើទាំងនេះក៏ដោយសារតែ សុវត្តិភាព នៅក្នុងភូមិឃុំ អន្តិសុខ និងមានការអនុវត្តន៍ច្បាប់មានការធូរលុង ពីសំណាក់អាជ្ញាធរដែនដី និងដែនគ្រប់គ្រង របស់សមត្ថកិច្ច ចំណែកក្មេងៗទាំងនេះ ក៏កោរសើរផងដែរ ដែលម្នាក់ៗខំប្រឹងថែរក្សាពូជអ្នកចម្បាំង ព្រោះខ្លាចបាត់ បង់ញើសឈាមអ្នកសង្គ្រាម ទើបបានជាពេលមាន ពិធីបុណ្យវត្ត បុណ្យផ្ទះ បុណ្យភូមិ ពេលណា គឺមានកាប់គ្នាពេល នោះ សូមអាជ្ញាធររឹតបន្តឹងឲ្យមែនទែន កុំចូលរួមថែរក្សាពូជអ្នកចម្បាំង ព្រោះសម័យឆ្នាំ ២០១៤ហើយ។ ដោយលោក ស៊ឺ សុវណ្ណ