សម្តេច ក្រឡា ហោម ស ខេង ប្រកាស តែងតាំង អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ថ្មី

0

កំពង់ចាម : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែល ពិធី នេះ ត្រូវបាន ធ្វើ ឡើង នារសៀល ថ្ងៃ ទី ២៨ ខែមិថុនា ឆ្នាំ ២០១៩ នៅ សាលសន្និសីទ សាលាខេត្តកំពង់ចាម ។
បើយោងតាមព្រះរាជក្រឹត្យត្រូវបានប្រកាសតែងតាំងឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជំនួសឯកឧត្តម គួច ចំរើន ដែលត្រូវបាន ផ្លាស់ប្ដូរ ឲ្យ ទៅ កាន់ មុខ តំណែងជាអភិបាល នៃ គណៈ អភិបាល ខេត្តព្រះសីហនុវិញ ។
ស្ថិត ក្នុង ឱកាស ប្រារព្ធ ពិធី ប្រកាសចូលកាន់តំណែង នេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងនូវស្នាដៃរបស់ឯកឧត្តម គួច ចំរើន ដែលសម្រចបានកន្លងមក និងបានបញ្ជាក់ថាមូលហេតុដែលតែងតាំងឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ដោយសារតែគាត់មានបទពិសោធន៍ និងឆ្លងកាត់ទាំងនៅទីក្រុង និងនៅខេត្ត។ សម្តេចក្រឡាហោមមានប្រសាសន៍ទៀតថាក្នុងនាមជាប្រតិបត្តករ ជាអ្នកបម្រើប្រជាពលរដ្ឋ ដែល ជាភារកិច្ចរបស់យើង ដែលត្រូវបន្តការលើកម្ពស់ បម្រើផលប្រយោជន៍ប្រជាជនឲ្យកាន់តែល្អ ប្រសើរ ដោយមិនរើសអើង ប្រកាន់ពណ៌សំបុរ បើទោះបីការអនុវត្តស្របតាមគោលនយោបាយមិនទាន់បានគ្រប់គ្រាន់ក៏ដោយ គឺចាំបាច់ត្រង់ត្រាប់ស្តាប់មតិពីប្រជាពលរដ្ឋជាប់ជាប្រចាំបន្តទៀត តាមរយះការធ្វើវេទិការសាធារណៈឲ្យបានញឹកញាប់ និងគ្រប់ទីកន្លែង។

បន្ទាប់ពីឯកឧត្តម គួច ចំរើន បានអាននូវរបាយការណ៍ស្វាគមន៍ស្តីពីសមិទ្ធផលរីកចម្រើន និងការងារសម្រេចបានកន្លងមក ឯកឧត្តម អ៊ុន ចាន់ដា ដែលត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានឡើងប្តេជ្ញាចិត្តដោយក្នុងនោះបន្តខិតខំទប់ស្កាត់ លុបបុះបាត់រាលបាតុភាពអសកម្មនានាដែលធ្វើឲ្យប៉ះពាល់ និងថ្នាក់ថ្នាំងពីប្រជាពលរដ្ឋ និងជម្រុញការផ្តល់សេវាសាធារណៈ សេវាសង្គមឲ្យកាន់តែខិតជិតជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយប្រជាពលរដ្ឋ។ ជាងនេះទៅទៀតបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្នុងជួរគណៈអភិបាល មន្ត្រីរាជការ បង្កើតទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូ និងបន្តគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ស្ថិតិជនអន្តោប្រវេសន៍ខុសច្បាប់។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានប្តេជ្ញាចិត្តបន្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ និងប្តេជ្ញាគាំទ្រ និងអនុវត្តន៍នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕