ចុមនោះបែកធ្លាយលក់ដូរក្រោមឆត្រ័នៅអូរស្មាច់ តាមព្រំដែនបង់ប្រាក់មន្រ្ដីនគរបាលអន្តោប្រវេសន៍មួយខែបួនម៉ឺនបាត ជិត1500$

0

ខេត្តឧត្ដរមានជ័យ៖  លោកអនុសេនីយ៍ឯក ប៉ែន.សុភា មន្រ្ដីនគរបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វាអន្តរជាតិអូរស្មាច់ បានប្រើឈ្មោះថ្នាក់លើអង្គភាពអន្តោប្រវេសន៍ និងអំណាចរបស់ខ្លួន យកដីចំណីផ្លូវរបស់រដ្ឋជាប់របងព្រដែនច្រកចេញចូលកម្ពុជា ថៃ ជួលអោយពលរដ្ឋលក់ដូរក្រោមឆ័ត្រក្នុងមួយខែបួនម៉ឺនបាតក្នុងមួយនាក់ស្មើរនិងជិត(១៥០០$) មួយពាន់ប្រាំរយដុល្លា។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នេះមានការសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តរជាតិអូរស្មាច់ ព្រំដែនកម្ពុជា ថៃ សង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យមកថា ប្រជាពលរដ្ឋដែលលក់ដូរភេសជ្ជ:ស្រាបៀរបារី នៅក្រោមឆត្រ័ជាប់របងព្រំដែនកម្ពុជា ថៃ ក្នុងម្នាក់ មន្រ្ដីនគរបាលអន្តោប្រវេសន៍ ពាក់សក្ក័បី ឈ្មោះប៉ែន សុភា តម្រូវនិងបង្ខំអោយពួកគាត់បង់ប្រាក់ក្នុងមួយខែបួនម៉ឺនបាតស្មើរនិងជិតមួយពាន់ប្រាំរយដុល្លា ទើបអាចលក់បន្តរបាន។

ប្រជាពលរដ្ឋពីរូបជាអ្នកលក់ដូរក្រោមឆត្រ័នៅលើដីចំណីផ្លូវរបស់រដ្ឋជាប់របងព្រំដែនកម្ពុជាថៃ ច្រកទ្វាអន្តរជាតិអូរស្មាច់ ឈ្មោះ អឿសូវៀត ភេទប្រុសអាយុ៣៩ឆ្នាំ និងឈ្មោះ ហោស្រីវិច ភេទស្រី រស់នៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានអោយដឹងថា ពួកគាត់បានលក់ដូរនៅជាប់របងព្រំដែន អស់រយះពេលបីឆ្នាំមកហើយ ដែលបានជួលកន្លែងលក់ និងបង់ប្រាក់ក្នុងម្នាក់បួនម៉ឺនបាតក្នុងមួយខែអោយទៅមន្រ្ដីនគរបាលអន្តោប្រវេសន៍ម្នាក់ ឈ្មោះ ប៉ែន សុភា ។

ដោយមានការបង់ប្រាក់ទុកជាមុនក្នុងរយះពេលបីខែបង់ម្ដងក្នុងមួយខែ បួនម៉ឺនបាត(៤០០០០បាត)ស្មើរនិងជិតមួយពាន់ប្រាំរយដុល្លា(១៥០០$) បង់ម្ដងៗអស់១២ម៉ឺនបាតក្នុងម្នាក់។ស្រាប់តែ លោកប៉ែន សុភា អាងបុណ្យសក្ក័និងអំណាច គ្មានហេតុផល បង់ប្រាក់អោយមុនខែរហូតរយះពេលបីខែម្ដងនៅសុខ មកអោយពួកគាត់ឈប់លក់ដូរហើយអោយរើអីវ៉ាន់ចេញភ្លាមៗនៅថ្ងៃទី១កក្កដាឆ្នាំ២០១៩នេះ ដោយគ្មានជូនដំណឹងទុកជាមុន ទាំងអីវ៉ាន់ទិញមកលក់នៅពេញតូប។ពលរដ្ឋ ខាងលើបានបន្តរថា លោកប៉ែន សុភា មន្រ្ដីនគរបាលអន្តោប្រវេសន៍អាងខ្លួនមានអំណាច បានទៅគំរាមកំហែង មកលើពួកគាត់គ្រប់បែបយ៉ាងនិងបានរំលោភលើពាក្យសន្យាថាបើឈប់អោយពួកគាត់លក់ដូរនៅកន្លែងនោះបន្តរទៀត។

ហើយក៍មិនបានជូនដំណឹងមុនកាលពីពួកគាត់លក់ដំបូងលោកប៉ែន សុភា សន្យាថាបើឈប់អោយលក់ជូនដំណឹងដល់ពួកគាត់រយះពេលបីខែ មុន តែលោកប៉ែនសុភា បែជាអោយពួកគាត់រើចេញភ្លាមៗ តើអីវ៉ាន់ដែលគាត់បានទិញយកមកលក់ខូចខាតអស់ តើនរណា? ជាអ្នកទទួលខុសត្រូវ ពួកគាត់គ្រាន់ដែសុំអង្វរ លោកប៉ែន.សុភាលក់បន្តរបីខែទៀតដើម្បីអោយអស់អីវ៉ាន់ដែលទិញមករួចហើយ។តែលោកប៉ែសុភាមិនព្រម និងមកគំរាមមកលើពួកគាត់រហូត និងអោយរើអីវ៉ាន់ចេញនៅថ្ងៃទី១ខែកក្កដានេះជាដាច់ខាត។

ពលរដ្ឋខាងលើបានបញ្ជាក់បន្ថែមថា ចាប់តាំងពីពួកគាត់បានលក់នៅទីនោះអស់រយះពេលបីឆ្នាំមកហើយ លោកសក្ក័បី ប៉ែន សុភា បានទៅទាមទាគំរាមអោយពួកគាត់ឡើងថ្លៃឈ្នួលរាល់ខែ ដោយគាត់ប្រាប់ថាថ្នាក់លើរបស់លោកជាអ្នកទាឡើងថ្លៃ តែមិនដឹងថ្នាក់លើម្នាក់ណានោះទេ ។ជុំវិញ ករណី ខាងលើ លោកវរ:សេនីយ៍ឯក ប៉ែន សុភា មន្រ្ដីនគរបាលអន្តោប្រវេសន៍ អូស្មាច់ បានអោយដឹងថា លោកពិតជាបានជួលកន្លែងទីសាធារណ:ខាងលើ អោយទៅពលរដ្ឋទាំងពីនាក់នោះអស់រយ:ពេលបីឆ្នាំពិតប្រាកដម៉ែន ក្នុងតំលៃត្រូវរ៉ូវគ្នាដោយលោកមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់ពិតប្រាកដនោះទេ៕ ប៉ែន នួន