អាវុធហត្ថស្នាក់ការលេខ៧៨១ចាប់កាឡេថងដឹកឈើខុសច្បាប់បញ្ជូនទៅឲ្យជំនាញ

0

ខេត្តរតនគិរី÷ កម្លាំងអាវុធហត្ថស្នាក់ការលេខ៧៨១ ក្របីេជ្រុំ បានចុះបង្ក្រាបកាឡេថងដឹកឈើប្រណិតពេញលោតឆ័ត្រ ចេញពីភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ការចាប់កាឡេថងដឹកឈើមួយគ្រឿងនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នៅតាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ម្ចាស់ឈើមានឈ្មោះ ហ៊ួយ តក់ ភេទប្រុស មានទីលំនៅឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ជាឈ្មួញឈើដុះស្លែជាយូមកហើយ។ពូកែខាងកាប់បំផ្លាញព្រៃឈើក្នុងព្រៃសហគមន៍នៅក្នុងស្រុកកូនមុំ មិនដែលមានស្ថាប័នជំនាញពាក់ព័ន្ធចុះបង្ក្រាបឡើយ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា មានឈើប្រភេទសុក្រមលេខ១ មុខកាត់៣០គុណ៤០ កម្រាស់០,៥ហ៊ុនចំនួន២២សន្លឹក។

ចំណែកម្ចាស់កាឡេថងមិនត្រូវបានអាវុធហត្ថឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការនោះទេ គ្រាន់តែរឹបអូសយកវត្ថុតាងតែប៉ុណ្ណោះ។

ក្រោយពីការឃាត់កាឡេថងដឹកឈើខាងលើនេះ អាវុធហត្ថបានបញ្ជូនទៅឲ្យសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំដើម្បីអនុវត្តនិតិវិធីបន្ត៕ ដោយ យក្ខឡោម