មេបញ្ជាការរងកងទ័ពជើងគោក ចុះត្រួតពិនិត្យមើលកន្លែងស្នាក់នៅហូបចុក របស់សិក្ខាកាមហ្វឹកហ្វឺន!

0

ព្រះវិហារ: ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញចុះត្រួតពិនិត្យទីកន្លែងហ្វឹកហ្វឺន ស្នាក់នៅ ហូបចុក របស់សិក្ខាកាម នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចទាំងបីចំំណុះ។

នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចចំណុះទាំងបី។

យោងតាមរបាយការណ៍ហ្វឹកហ្វឺន បានឲ្យដឹងថា ការរៀបចំផែនការហ្វឹកហ្វឺនខាងលើនេះ គឺមានរយៈពេល៣ខែ មុខវិជ្ជារួមមាន÷ វគ្គបណ្តុះបណ្តាលជំនាញបើកបរ យន្តយុទ្ឋថ្នាក់វរសេនាតូច កងអនុសេនាធំ ពេទ្យសង្រ្គោះ ភស្តុភារ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។

ស្របតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីឲ្យនាយ ពលទាហាន មានសមត្ថភាពគ្រប់គ្រាន់ នូវបណ្តាមុខជំនាញ យុទ្ធវិធីបច្ចេកទេស គោរពនិងអនុវត្តឱ្យបានត្រឹមត្រូវ នូវវិន័យសណ្តាប់ធ្នាប់ បទបញ្ជា ក៏ដូចជាលក្ខ័ន្តិកៈទូរទៅ របស់កងយោធពលខេមរភូមិន្ទ ក្នុងការងារ និងភារកិច្ចការពារជាតិមាតុភូមិ៕សួនលីណា