សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរអំពីសមត្ថភាពរបស់ឯកឧត្តមគួច ចំរើន ថាមានសមត្ថភាពខ្ពស់និងទេពកោសល្យក្នុងកិច្ចការគ្រប់គ្រងដឹកនាំ

0

ព្រះសីហនុ: ទន្ទឹមនេះសម្តេច ស្នើអោយមានកិច្ចសហការគាំទ្រ ឯកឧត្តម គួច ចំរើន អោយបានល្អទើបអាចដឹកនាំទទួលបានជោគជ័យ។ថ្ងៃទី២៩មិថុនា២០១៩ ឯកឧត្តម គួច ចំរើន ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម យន្ត មីន ដែលត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ការសម្រេចចិត្តលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ របស់ ឯកឧត្តម យន្ត មីន គឺជាការទទួលខុសត្រូវគួរអោយកោតសរសើរ។សម្តេច ក្រឡាហោម អរគុណចំពោះកិច្ចខិតខំប្រឹងរបស់ឯកឧត្តម យន្ត មីន កន្លងមក។
ទន្ទឹមនេះ សម្តេចក្រឡាហោម ក៏បានថ្លែងកោតសរសើរអំពីសមត្ថភាពរបស់ឯកឧត្តមគួច ចំរើន ថាមានសមត្ថភាពខ្ពស់និងទេពកោសល្យក្នុងកិច្ចការគ្រប់គ្រងដឹកនាំ។សម្តេចក្រឡាហោម ស្នើអោយមន្ត្រីរាជការនៅខេត្តព្រះសីហនុ ទាំងអស់ត្រូវសហការគាំទ្រឯកឧត្តម គួច ចំរើន អោយបានល្អទើបអាចដឹកនាំទទួលបានជោគជ័យ។
ជាមួយនេះដែរសម្តេចក្រឡាហោមស្នើអោយមានការយកចិត្តទុកដាក់ការពារបរិស្ថានអោយល្អនិងមានផែនការច្បាស់លាស់ក្នុងការទាក់ទាញអ្នកវិនិយោគ រក្សាអោយបានដាច់ខាតអត្តសញ្ញាណជាតិខ្មែរ(មើលស្លាកសញ្ញាស្លាកយីហោ) ធានាការបែងចែកផលបានពីការអភិវឌ្ឍដោយសមធម៌ យុត្តិធម៌ មិនមែនបានទៅលើមនុស្សមួយក្រុមណានោះឡើយ។
សម្តេចក្រឡាហោម ក៏បានរំលឹកអោយយកចិត្តទុដាក់លើបញ្ហាមួយចំនួនដូចជា៖១.រឿងទំនាស់ដីធ្លីចំពោះការដោះស្រាយបញ្ហាត្រូវប្រកាន់ភាពយុត្តិធម៌ឈរលើគោលការច្បាប់និងចៀសវាអំពើហិង្សា ។២.បញ្ហាគុណភាពសំណង់ ត្រូវពិនិត្យទាំងអស់ទាំងសំណង់ធ្វើហើយនិងសំណង់កំពុងធ្វើ។សម្តេច ក្រឡាហោម គូសបញ្ជាក់ថាសំណង់ចាំបាច់ត្រូវមានច្បាប់និងត្រូវមានការត្រួតពិនិត្យបច្ចេកទេសនិងគុណភាព និងត្រូវមានប្រពន្ធ័ការពារអគ្គីភ័យសមស្រម។
៣.កែលម្អហេដ្ឋារចនាសម្ពន្ធ័(ផ្លូវ លូ ប្រឡាយ )
៤.សន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ ជាដើម។
ទន្ទឹមសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបានធ្វើប្រតិភូកម្មអំណាចមុខងារមកថ្នាក់ក្រោមជាតិដោយបាន ទំលាក់សេវាអោយមកនៅកិតប្រជាជន ដើម្បីធានាប្រសិទ្ធភាពឆ្លើយតបគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ឆ្លើយតបបញ្ហានេះ សម្តេច ក្រឡាហោម បានរំលឹកថាអោយមន្ត្រីទាំងអស់ត្រូវ ធ្វើអ្វីៗដើម្បីកូនចៅយើងមិនមែនធ្វើយកតែរួចខ្លួននោះទេឬបម្រើប្រយោជន៍ក្រុមណាមួយឡើយ ហើយត្រូវបម្រើសេវាជូនពលរដ្ឋអោយបានល្អ។ដើម្បីជាសក្ខីភាពឆ្លើយតបនឹងការផ្តល់នូវការគាំទ្រ និងការជឿជាក់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម គួច ចំរើន បានបង្ហាញការប្តេជ្ញាចិត្តដូចខាងក្រោម៖ទី១៖ប្តេជ្ញាខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញច្បាប់លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់២៖ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៣៖ ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនានាឱ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
៤ ៖ បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឱ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាពការ
កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុសាសន៍សម្តេចតេជោ «ពង្រឹងការអនុវត្តច្បាប់ គ្មានការលើកលែង»
ទី៥៖ យកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំកែលំអរសោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាពសុខមាលភាពជូនប្រជាជនទូទាំងខេត្តប្រកបដោយចីរភាពនិងបរិយាប័ន្ន៦៖ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូន
ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត យកចិត្តទុកដាក់ អនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅមុតស្រួច ជាពិសេសគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បីការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិ រយៈពេល ១០ឆ្នាំ ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្នុងតំណាក់កាលបន្តឲ្យទទួលបាន លទ្ធផលជាវិជ្ជមានទី៨៖ ពង្រឹងថែរក្សាស្មារតី៕