ម៉ិកស៊ិកៈ តារាសាច់សខ្ចីដូចបណ្តូលចេក នាង Helen Flanagan និងតារាបាល់ទាត់ស្បែកខ្មៅ Sinclair បានបង្ហាញនូវភាពផ្អែមល្ហែមសម្រាប់ថ្ងៃសម្រាកវិស្សមកាលរបស់ពួកគេ ក្នុងសម្លៀកបំពាក់ងូតទឹកនៅឆ្នេរសមុទ្រម៉ិកស៊ិក។ នេះបើតាមវេបសាយបរទេសដេលីមែលកាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០១៤។ តាមរយៈសកម្មភាពពួកគេនាមាត់សមុទ្រក្នុងថ្ងៃវិស្សមកាលនោះ គេឃើញពួកគេទាំងពីរបានបណ្តើរគ្នាយ៉ាងសប្បាយរីករាយ ដោយនាង Helen Flanagan ពិតតែមានសម្បុរស តែបានទទួលសារភាពបេះដូងបើកទ្វារដួងចិត្តបណ្តោយឲ្យប្រុសស្នេហ៍ជាតារាបាល់ទាត់ Scott Sinclair ឱបថើប តាមចិត្តនៅកណ្តាលវាលនាមាត់សមុទ្រម៉ិកស៊ិក។
មើលហ្ន នាង បានស្លៀកពាក់ប៊ីគីនី បញ្ចេញស្នាមញញឹមយ៉ាងត្រជាក់ដក់គូស្នេហ៍ ជួនកាលគេបែរខ្នងឲ្យប្រុសកំពូលដួងចិត្តឱបថើប កៀកកើយ និងបឺតជញ្ជក់មាត់យ៉ាងផ្អែមល្ហែម។ គូស្នេហ៍មួយគូនេះ ពិតជាទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈពួកគេដឹកដៃគ្នាដើរត្រសងតាមឆ្នេរខ្សាច់នោះ នៅក្រោមពន្លឺរស្មីនៃព្រះអាទិត្យដ៏ស្រទន់។ សូមពិនិត្យមើលសកម្មភាពស្អិតល្មួតរបស់ពួកគេទាំងអស់គ្នា!!!