ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១កក្កដា២០១៩ នៅមណ្ឌលអង្គការម្លប់តាប៉ាងស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ដោយមានការចូលរួមពីសាខាកាកបាទក្រហមនិងសមាគមនារីខេត្តព្រះសីហនុផងដែរ។
បើតាមលោកជំទាវ ប្រាក់ ចន្ទសុខា ប្រធានសមាគមនារីខេត្ត មានប្រសាសន៍ថាការ
ជួបជុំហូបនំបញ្ចុកសាមគ្គីជាមួយបុគ្គលិកនិងក្រុមកុមារ យុវជននៅមណ្ឌលអង្គការម្លប់តាប៉ាងនេះគឺជាការផ្តួចផ្តើមគំនិតរបស់ ឯកឧត្តមយន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ។
កន្លងមក ឯកឧត្តម យន្ត មីន តែងយកចិត្តទុកដាក់កៀរគរសប្បុរសជនអោយជួយគាំទ្រដល់កុមារក្នុងមណ្ឌលនៃអង្គការម្លប់តាប៉ាងនេះជាបន្តបន្ទាប់។
ក្រៅពីការហូបអាហារសាមគ្គីជាមួយកុមារប្រមាណជាង៦០០នាក់ ក៏មានការផ្តល់អង្ករចំនួន១តោន ភេសជ្ជៈមួយចំនួនទៀតដែលជាអំណោយ រួមគ្នារវាងសមាគមនារីខេត្តនិងកាកបាទក្រហមខេត្តព្រះសីហនុ ។
លោកស្រី រត្ន័ ចន្ទផ្គុណ នាយិការអង្គការម្លប់តាប៉ាង បានថ្លែងអំណរគុណចំពោះ ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលតែងជួយគាំទ្រដល់បេសកកម្មរបស់អង្គកាម្លប់តាប៉ាងក្នុងបុព្វហេតុជួយសង្គ្រោះកុមារតាមថ្នល់និងយុវជនញៀនថ្នាំងាយរងគ្រោះដើម្បីអប់រំបណ្តុះបណ្តាលពួកគេអោយទទួលបានឱកាសថ្មីឡើងវិញសម្រាប់ថ្ងៃអនាគត់។
លោកស្រី និយាយថា សព្វថ្ងៃមានកុមារ និងយុវជនក្រីក្រងាយរងគ្រោះ ចំនួនជាង៦០០នាក់ត្រូវបានមើលថែរាល់ថ្ងៃក្នុងនោះ
៤០០នាក់ក្នុងមណ្ឌល ជាង២០០នាក់ទៀតនៅក្រៅមណ្ឌលនិងមានគ្រួសារកុមារប្រមាណ២៥០០គ្រួសារនិងមានបុគ្គលិកបម្រើការចំនួន២៣២នាក់ស្រី៦០%។
លោកស្រីបញ្ជាក់ថាអង្គការម្លប់តាប៉ាងមានបេសកកម្មជួយកុមារក្រីក្រនិងយុវជនងាយរងគ្រោះនៅទូទាំងខេត្តព្រះសីហនុដោយមិនមានការរើសឡើយ។អង្គការ បានប្រមូលយកមកបន្ស៊ាំពួកគេអោយបានល្អប្រសើរឡើងវិញ។
លោកស្រី នាយិការ បញ្ជាក់ថា ចំពោះកុមារ មណ្ឌលអង្គការម្លប់តាប៉ាងមានកម្មវិធីសិក្សាកម្រឹតមត្តេយ្យនិងបឋម។ក្រោយបញ្ចប់ថ្នាក់បឋម អង្គការនិងបញ្ជូនពួកគេទៅរៀននៅសាលារដ្ឋដោយមានការតាមផ្គត់ផ្គងអាហារ សំលៀកបំពាក់ សម្ភារៈសិក្សា ថវិការ មួយសប្តាហ៍ម្នាក់១០០០០៛(ថ្នាក់ទី៧-៩),១៥០០០៛(ថ្នាក់ទី១០-១២) មានបង្រៀនបន្ថែមសិល្បៈ របាំ…។ល។
ចំពោះយុវជនវិញ ក៏មានបង្រៀន ជំនាញវិជ្ជាជីវៈជាច្រើនផ្នែក និងមានកិច្ចសហការយ៉ាងល្អពីមន្ទីរ អប់រំ មន្ទីរការងាបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ទោះជាបែបនេះក្តីលោកស្រី រ័ត្ន ចន្ទផល្គុណ បានគូសបញ្ជាក់ថាមណ្ឌលអង្គការរបស់លោកស្រីមានបញ្ហាប្រឈមមួយចំនួនដែលធ្វើអោយប៉ះពាល់ដល់ដំណើរការប្រតិបត្តិការរបស់អង្គការផងដែរ។
១.ផ្លូវនៅជុំវិញមណ្ឌល លំបាកខ្លាំង មានគន្លុកនិងលិចទឹកពេលមានភ្លៀងម្តងៗ លំបាកធ្វើដំណើរចេញចូលនិងប៉ះពាល់សម្ភារៈពេលលិចទឹកម្តងៗ។
២.ទឹក/ភ្លើង មិនទាន់ឆ្លើយតបតាមការចាំបាច់។
៣. គ្រួសារកុមារខ្លះបានប្តូរទីតាំងទៅឆ្ងាយលំបាកដឹកជញ្ជូនកុមារអោយបានទាន់ពេលក៏ជាបញ្ហាមួយដែរ។
៤. ការចំណាយកើនឡើង គ្រាដែល ឥវ៉ាន់ទំនិញនិងសេវាជាច្រើនទៀត ឡើងថ្លៃខ្ពស់។
ទាក់ទិនបញ្ហាទាំងនេះ
លោកស្រីស្នើសុំថ្នាក់ដឹកនាំខេត្តនិងសប្បុរសជនទាំងឡាយជួយឧបត្ថម្ភគាំទ្រតាមការគួរ និងបានស្នើអោយអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ជួយសម្រួល១.កែលម្អផ្លូវចេញចូលមណ្ឌលដែលកំពុងជួបការលំបាក ២.សូមជួយសម្រួលបណ្តាញទឹក ភ្លើង ដើម្បីប្រើប្រាស់បានគ្រប់គ្រាន់ និងទី៣ ស្នើសុំឧបត្ថម្ភមូលនិធិ តាមលទ្ធភាពផងដែរ។
អត្ថបទ៖សាវ៉ុន




































