កំពង់ធំ៖ ប្រជាពលរដ្ឋទីទ័លក្រ ៣គ្រួសាររស់នៅក្នុងដំបូងខ្ទមតែមួយ ដែលមានសមាជិករស់នៅរួមគ្នាចំនួន ១៣ មាននជីវភាពជួបការលំបាក រស់នៅក្រោមដំបូលប្រក់តង់ គ្មានលទ្ធភាពសាងសង់លំនៅដ្ឋានបានសមរម្យ ដោយក្តីអាណិតអាសូ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានជួយសាងសង់ជម្រកស្នាក់នៅជូនគ្រួសារដើម្បីឲ្យរស់នៅបានសមរម្យនិងគេ។
បន្ទាប់ពីបានទទួលនូវដំណឹង ប្រជាពលរដ្ឋទីទ័លក្រចំនួន៣គ្រួសារដែលបានរស់នៅក្រោមដំបូងខ្ទមប្រកតង់តែមួយ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានចុះដឹកនាំផ្ទាល់ នាំយកឈើគ្រឿងផ្ទះ និងសម្ភារៈ រួមទាំងស័ង្កសី ដើម្បីយកទៅសាងសង់ជម្រកស្នាក់នៅជូនគ្រួសារដែលមានជីវភាពខ្វះខាត នៅរសៀលថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្នល់បែកខាងលិច ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តមមេបញ្ជាការ បានមានប្រសាសន៍ថា ការសាងសង់ផ្ទះនេះ គឺត្រូវបានសាងសង់ជូនលោកយាយ យ៉ន អាយុ៧២ឆ្នំា ដែលលោកយាយតំណាងឲ្យ ក្រុមគ្រួសារទាំបី ដែលមានសមាជិកសរុប១៣នាក់ ដើម្បីឲ្យ រស់នៅបានសុខស្រួលក្នុងរដូវភ្លៀងធ្លាក់នេះ ដោយសារតែបានឃើញពីទិដ្ឋភាព នៅពេលភ្លៀងម្តងៗ មានភាពលំបាក ទាំងយប់និងពេលថ្ងៃ គឺពុំមានកន្លែងសម្រាកបានឡើយ ទើបបានដឹកឈើគ្រឿងផ្ទះដើម្បីជួយ សាងសង់ជូនគាត់ជាបន្ទាន់ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយក គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូន ដែលជាទឹកចិត្ត របស់ក្រុមការងារតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយឧបត្ថម្ភមាន អង្ករ ចំនួន ៥០ គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនូន ២យួរ និង ថវិកាមួយចំនួនផងដែរ ក្នុងនោះក៏បានណែនាំផ្តាំផ្ញើរឲ្យ ថែរក្សាសុខភាព ខិតខំបង្កើនផលដាំដំណាំ បន្លែបង្ការ ជាលក្ខណៈវិលជុំ ដើម្បីនាំថវិការជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។
ដោយ ប៊ុន រដ្ឋា





































