មេបញ្ជាររងកងរាជអាវុធហត្ថស្រុកចន្ទ្រា ខេត្តស្វាយរៀង ម្នាក់ជិះម៉ូតូបុកឆ្កែដួលបោកនិងថ្នល់ស្លាប់យ៉ាងអាណោចអាធម្ម៖

0

ស្វាយរៀង៖បុរសម្នាក់ដែលគេស្គាល់ថាជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកចន្ទ្រាខណះដែលកំពុងជិះម៉ូតូសុខៗស្រាប់តែឆ្កែរត់កាត់បុកពេញទំហុឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង។ហេតុការណ៍ដ៏រន្ធត់និងសោកស្តាយនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៥០នាទីរសៀលថ្ងៃទី០១ខែកក្កដា ឆ្នាំ ២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ ១៤២/១៤៣ក្នុងភូមិដើមពោធិ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុការណ៍នេះឡើងគេឃើញមានបុរសម្នាក់ជិះម៉ូតូពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានសត្វឆ្កែ រត់កាត់ផ្លូវ បុកជាមួយម៉ូតូពេញទំហុឹង បណ្តាលឲ្យបុរស ជាអ្នកបើកបរដួលបោកនិងថ្នល់ប្រកាច់ស្លាប់ភ្លាមៗនៅនិងកន្លែង តែម្តង។សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះគង់ ឆែលភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានឋានៈជាមេបញ្ជាការរង រស់នៅភូមិពោធិ ឃុំមេស ថ្ងក ស្រុកចន្ទ្រា បើកបរ ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១H ៦៦៧០ បានគ្រោះថ្នាក់ចរាចរណ៍បុកឆ្កែដួលស្លាប់នៅកន្លែងកើតហេតុចំណែកម៉ូតូខូចខាតស្រាល។ រីឯសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ប្រភពបានឲ្យដឹងទៀតជនរងគ្រោះបានឡើងមកប្រជុំនៅខេត្តខណះដែលត្រឡប់ទៅស្រុកវិញក៏ជួបគ្រោះចរាចរណ៍ស្លាប់បាត់បង់ជីវិតតែម្តង។ចំពោះមធ្យោបាយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕