រថយន្តស៊េរីទំនើបឡង់គ្រឺស័័រស្លាកលេខខេមរភូមិន្ទ ពន្លះម៉ូតូកង់បីឥណ្ឌាហោះឡើងរងវង់មូលតាព្រុំខូចខាតយ៉ាងដំណំ

0

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបឡង់គ្រឺស័រមួយគ្រឿងចុះពីលើស្ពានជ្រោយចង្វារក្នុងល្បឿនលឿនទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចំពាក់កណ្តាលផ្លោងជាច្រើនម៉ែត្រ ចំណែករថយន្ត បង្កហោះឡើងលើរង្វង់មូលតាព្រុំទៅមុខលេងរួចសំណាលល្អម្ចាស់ម៉ូតូកង់បីរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចរង្វង់មូលតាព្រំុផ្នែកខាងលិច ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមប្រភពណ័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡង់គ្រឺស័រស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ01-2-1366ធ្វើដំណើរចុះពីស្ពានជ្រោយចង្វារចាស់ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុបបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HO-0545បើកបរដោយបុរសម្នាក់ធ្វើដំណើរក្រឡឹងរង្វង់មូលទិសដៅពីជើងទៅត្បូងចំពាក់កណ្តាលម៉ូតូកង់បី ផ្លោង ជាច្រើនម៉ែត្រ សំណាងល្អអ្នកបើកបររងរបួសស្រាល។ចំណែករថយន្តបង្កមិនអស់ល្បឿនមានហោះឡើងលើរង្វង់មូលតាព្រុំបែកកង់ខាងមុខនិងខូចខាតផ្នែខាងស្តាំយ៉ាងដំណំទៅមុខលេងរួច។

ក្រោយកើតហេតុសមត្ថកិចកចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្សនទៅតាមផ្លូវច្បាប់៕