ឡាហ្គូស ៖ យ៉ាងហោចណាស់មនុស្សចំនួន ៥៦ នាក់ ត្រូវបានស្លាប់ក្នុងការប៉ះទង្គិច រវាងកងកម្លាំងរក្សាសន្តិសុខ និងក្រុមឧទ្ទាម Boko harm នៅភាគឦសាន នៃទីក្រុងដាំបូ របស់រដ្ឋ បូណូ ប្រទេសនីហ្សេរីយ៉ា។ នេះបើតាមកងទ័ពរបស់ប្រទេស នីហ្សេរីយ៉ា បានឲ្យដឹង កាលពីថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ហើយត្រូវបានវេបសាយបរទេសផ្សាយកាលពីដើមសប្តាហ៍នេះ (At least 56 people were killed in a deadly clash between security forces and Islamic Boko Haram group in the Nigerian northeast city of Damboa, in Borno State, army authority said late on Sunday.)។
ដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិ នីហ្សេរីយ៉ា លោកឧត្តមសេនីយ៍គ្រីស អូលូកូឡាដ( Chris Olukolade )ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធឬជាក្រុមភេរវករប្រមាណជាង ៥០នាក់ ត្រូវបានស្លាប់ ក្នុងការវាយប្រហារដ៏ខ្លាំងក្លា នៅឯបន្ទាយកងទ័ព កាលពីថ្ងៃសុក្រ ។ ដំបូងពួកភេរវករ បានវាយសម្រុកយ៉ាងខ្លាំង មកលើបន្ទាយកងទ័ព និងប៉ុស្តិ៍ប៉ូលិស ខណៈដែលកងកម្លាំងជាច្រើន បានចុះល្បាតជុំវិញភូមិ ហើយក៏តបតគ្នា។ ក្នុងការវាយប្យុទ្ធគ្នាភ្លាមៗនេះ មានទាហាន និងភ្នាក់ងាប៉ូលិសចំនួនប ០៥នាក់ ក៏បានស្លាប់ផងដែរ នៅក្នុងការវាយប្រហារតបតទៅពួកភេរវករវិញនោះ ។
សម្រាប់អ្នកដែលត្រូវរបួសកំពុងទទួលបាន ការព្យាបាលនៅ ពេទ្យយោធាហើយ តែមិនទាន់មានសេចក្តីលម្អិតនៅឡើយទេ ។ ពួកសកម្មប្រយុទ្ធបូកូហារ៉ាម បានបើកការប្រឆាំងរដ្ឋាភិបាល តាំងពីឆ្នាំ២០០៩មក ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ សម្រាប់ការទាមទារប្រកាសរដ្ឋឯករាជ្យអ៊ីស្លាមនិយម ភាគខាងជើង។ មនុស្សរាប់រយនាក់ហើយត្រូវបានសម្លាប់ក្នុងរយៈពេលប្រមាណ២ខែនេះ ៕