សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនបញ្ជូនទៅតុលាការ

0

ខេត្តរតនគិរី÷ កម្លាំងអធិការនគរបាលស្រុកបរកែវចុះបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន វិធានញុះញង់ពីកម្លាំងសម្ងាត់។

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើងនៅវេលាម៉ោង៨និង២៥នាទីយប់
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅក្នុងភូមិ១ ឃំុឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ កាន់ សុភ័ក្រត្រា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតភូមិ៣ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ១ ឃំុឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតា
ងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បី បំពេញសំណុំរឿងបញ្ជូន
ទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕ដោយ រដ្ឋា