យោធិននារីចំនួន០២នាក់ទទួលប្រាក់ឧបត្ថម្ភគោលនយោបាយសម្រាកលំហែមាតុភាពពីរាជរដ្ឋាភិបាល

0

កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ថវិកាសម្រាកលំហែមាតុភាព ជូនយោ​ធិននារីចំនួន០២រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោយពេលសម្រាលកូនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តតាមអនុក្រឹត្យលេខ១៩៤ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ដីពីការកែប្រែ និងដំឡើងប្រាក់ឧបត្ថម្ភមាតុភាព ជូនមន្ត្រីរាជការមន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា។

ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកាជូនយោធិន ដែលជានារីចំនួន០២នាក់ ដែលគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់គ្រប់យ៉ាង ដល់ជីវភាពរស់នៅរបស់កងយុទ្ធពលខេមរៈភូមិន្ទ ពិសេសបានយកចិត្តទុកដាក់ចំពោះបងប្អូនយោធិនដែលជានារីភេទ ក្នុងពេលសម្រាកលំហែមាតុភាព ក្រោយពេលសម្រាលកូន ពិធីនេះបានធ្វើនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅ។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយរងសេនាធិការ និងជាប្រធានក្រុមការងារយេនឌ័រ បានឡើងអានអនុក្រឹត្យលេខ១៩៤ អនក្រ.បក ជូនដល់អង្គពិធីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនពី ថវិការបស់រាជរដ្ឋាភិបាលដែលបានប្រគល់ជូននៅពេលនេះ យោធិននារីម្នាក់ៗទទួលបានថវិកាចំនួន៨០០,០០០៛ ជាមួយនោះផងដែរ ក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឯកភាពគ្នាឧបត្ថម្ភបន្ថែមលើកទឹកចិត្តដល់យោធិននារីយើង ដោយបានឧបត្ថម្ភថវិកាជូនក្នុងម្នាក់ៗចំនួន២០០,០០០៛ បន្ថែមទៀត សរុបយោធិននារីយើងម្នាក់ៗទទួលបានថវិកាចំនួន១,០០០,០០០៛ ។លោកស្រី អនុសេនីយ៍ទោ  នី រតនា  ផ្នែកបញ្ជូនសារ និងលោកស្រីពលទោ ចម្រើន  សុវត្ថិ  ជំនួយការ គិលាដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាយោធិនសម្រាកលំហែមាតុភាពក្រោយពេល សម្រាលកូន  មានសេចក្ដីរីករាយយ៉ាងខ្លាំង  និងសូមគោរពជូនពរចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់គិតគូរដល់សុខភាពរបស់នារីភេទ។

ដោយ  ប៊ុន រដ្ឋា