​​អ៊ីស្រាអែល​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ហ្គា​ហ្សា

0

​ហ្គា​ហ្សាៈ ប៉ុន្មាន​ថ្ងៃនេះ តាំងពី​រាត្រី​ថ្ងៃ​ចន្ទ រហូតដល់​ថ្ងៃ​ពុធ​នេះ កងទ័ព​អ៊ីស្រាអែល បាន​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​វាយប្រហារ​យោធា​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​ពួក​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា ដែល​ធ្វើ​ឲ្យ​ជ្រោយ​មួយ​នេះ ពោរពេញ​ដោយ​គ្រាប់​ធ្លាក់ ផ្សែងខ្មៅ​ខ្មួលខ្មាញ់​កប់​អាកាស និង​បំផ្លាញ​អគារ​ជាច្រើន​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ដេលី​មែ​ល កាលពី​ថ្ងៃ​ពុធ​នេះ​។​

​បើតាម​អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អ៊ីស្រាអែល​អះ អាង​ថា ប្រតិបត្តិការ​នេះ​មាន​ទិសដៅ​បញ្ចប់​ការគំរាមកំហែង​រាល់ថ្ងៃ​លើ អ៊ីស្រាអែល ដោយសារ​បាញ់​ផ្លោង​គ្រាប់​រ៉ុក្កែត​ជា​បន្តបន្ទាប់​ចេញពី​តំបន់​ជ្រោយ​ហ្គា​ហ្សា​ស្ទ្រី​ប ។​ ​សូម​រំ​ឮ​កថា តាំងពី​ល្ងាច​ថ្ងៃទី​៧ កក្កដា គ្រាប់​រ៉ុក្កែត​ជាច្រើន​សិប​គ្រាប់​ត្រូវបាន​បាញ់​ចេញពី​ហ្គា​ហ្សា សំដៅទៅ​ភាគខាងត្បូង​អ៊ីស្រាអែល ក្នុងនោះ​មាន​គ្រាប់​រ៉ុក្កែត​៤​គ្រាប់​ត្រូវកម្ទេច​ពេល​កំពុង​ហោះ​ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​។ ​

ប្រភព​ដែល​យោងតាម​កងទ័ព​អ៊ីស្រាអែល​ថា ចាប់ពី​យប់​ថ្ងៃទី​៦ កក្កដា​មក គ្រាប់​រ៉ុក្កែត​យ៉ាងតិច​៥​គ្រាប់​បាន​ធ្លាក់​នៅ​ភាគខាងត្បូង​អ៊ី​ស្រា អែល ។ ទាហាន​ម្នាក់​ត្រូវរបួស​ស្រាល ហើយ​ផ្ទះ​២​ខ្នង​រង​ការខូចខាត ។​ ​ក្រោយ ការបាញ់​គ្រាប់​រ៉ុក្កែត​ទាំងនោះ កងទ័ពអាកាស​អុ​ី​ស្រា​អែល​បានចេញ​ធ្វើការ​វាយប្រហារ​ជាង​៣០​លើក​លើ​ភាគ ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា ។

ការវាយប្រហារ​តាម​អាកាស​ថ្មីៗ​ធ្វើ​នាយ​ប់​ថ្ងៃទី​៧ មក​ទី​៨ កក្កដា គ្រាប់​រ៉ុក្កែត និង​គ្រាប់​កាំភ្លើងត្បាល់​ជាង​២៤០​គ្រាប់​ត្រូវបាន​បាញ់​ចេញពី​ជ្រោយ​ហ្គា​ហ្សា​ចាប់​តាំងពីក្មេង​ជំទង់​អ៊ីស្រាអែល​៣​នាក់​ត្រូវ​ចាប់ពង្រត់ ហើយ​សម្លាប់ ។​ ​នៅក្នុង​ការប្រយុទ្ធ​គ្នា​នោះ ក្រុម​ហា​ម៉ាស់​ប្រកាសថា សមាជិក​របស់គេ​៧​នាក់​បាន​ត្រូវស្លាប់ ប៉ា​ឡេ​ស្ទី​ន​អះអាងថា ស្លាប់​១២​នាក់ ខណៈ​កងទ័ព​អ៊ីស្រាអែល​ប្រកាស​កេណ្ឌ​ប្រមូល​ទាហាន​បម្រុង​១.៥០០​នាក់​សម្រាប់​ការបើក​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ជ្រោយ​ហ្គា​ហ្សា​ដំបូង​។ ប៉ុន្តែ​បើតាម​ខុទ្ទកាល័យ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ ថា​ពួកគេ​ត្រូវ​ប្រមូល​កងទ័ព​ជាង​៤០០០០​នាក់ សម្រាប​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​នេះ ៕gaza1a gaza1b gaza1e gaza1g gaza1i