ខេត្តបន្ទាយមានជ័យះ.ព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការីជាច្រើនរូបបានចុះធ្វើពិធីប្រគល់ផ្ទះជូនលោកយាយចាស់ជរាពិការភ្នែកទាំងសងខាង ឈ្មោះ ធន់ ឈៀងអូន អាយុ ៧០ឆ្នាំ រស់នៅជាមួយចៅ ស្ថិតនៅភូមិ ស្វាយជ្រុំ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យតាមការសន្យារបស់
លោកឧត្តមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាមរយៈលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។លោកឧត្តមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា ផ្ទះធ្វើជូនលោកយាយពិការភ្នែកទាំងសងខាងនោះ មានទំហំ ៥ម៉ែត្រ X ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ក្រាលបេតុង និងឧបត្ថម្ភមបន្ថែមជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនបន្ថែមទៀត មានដូចជា គ្រែដេក ១ ៦មុង ១ ភួយ ១ មី ៤កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ចានដែកបោកខោអាវ ១ ឆ្នាំង
បាយ ១ ឆ្នាំសម្លរ ១ ត្រីខ ១យួរស្លាបព្រា ១ឡូត៍ វែកបាយ ១ វែកសម្លរ ១ផ្តិលទឹក ១ ទឹកបរិសុទ្ធ ០១យួរ កាំសៀវដាំទឹក ១ ចានបាយ ១០ ចានសម្លរ ៤ អង្ករ ១០០គីឡូត៍ក្រាម និងថវិកា ១.៥០០.០០០រៀល ផងដែរ ។លោកឧត្តមសេនីយ៍ត្រីបោនប៊ិនបានបញ្ជាក់ឲ្យដឹងទៀតថាដោយទទួលតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៌សៅសុខាអគ្គមេបញ្ជារងនៃកងយោធពលខមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកន្លងមកលោកតែងតែឲ្យមេ
បញ្ជាការខេត្ត ក្រុងទាំងអស់ត្រូវបន្តចុះជួយឧបត្ថម្ភជាឋវិកានិងសម្ភារះដល់ គ្រួសារទុរគ្គតជន គ្រួសារផ្ទុកមេរោគអេដ៍ និងកុមារកំព្រាឲ្យបាននិងគ្រួសារទីទាល់ក្រគ្មានលុយធ្វើបុណ្យសពជាប្រចាំដែលជួបទុក្ខលំបាកផ្សេងៗជាយថាហេតុ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡេីយ។លោកឧត្តមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានធ្វើការសន្យាថានិងធ្វើផ្ទះជូនលោកយាយ ធន់ ឈៀងអូន អាយុ ៧០ឆ្នាំនេះរយះពេលកន្លងមក ក្រោយពីធ្វើផ្ទះហើយធ្វើពិធីប្រគល់នៅថ្ងៃនេះតែម្តង។ក្នុងនោះក្រុមគ្រួសារសពបានលើក
ម្រាមដៃដប់សូមបួងសួងដល់វត្ថុក្នុងលោកសូមជួយបីបាច់និងថែរក្សាដល់ថ្នាក់ដឹកនាំមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជាពិសេសគឺលោកឧត្តមសេនីយ៍ត្រីបោនប៊ិន និងមន្ត្រីក្រោមឱវាទទាំងអស់ដែលបានជួយដល់ការងារសង្គម និងការពារសន្តិសុខដល់ប្រជាពលរដ្ឋដោយ មិនគិតពីការនឿយហត់អំពីភារកិច្ចដែលថ្នាក់លើដាក់ឲ្យ ដើម្បីប្រជាពលរដ្ឋក្នុងតំបន់មានសុវត្ថិភាព សូមឲ្យលោកទាំងអស់មានសេចក្តីសុខក្នុងក្រុមគ្រួសារ និងមានសុខភាពល្អគ្រប់ៗគ្នាផងដែរ៕





































