ខេត្តក្រចេះ ៖ តាមកាបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន2ខ្នង និងតូបកាត់សក់ចំនួន1កាលវេលាម៉ោង2,45នាទីទាបភ្លឺថ្ងៃទី៣ ខែកក្កដា នៅចំណុចផ្សារស្នួល ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ក្រចេះ ។
សមត្ថកិច្ចបន្តរថា ម្ចាស់ផ្ទះទី១ឈ្មោះ ឌឿន ស្រីមុំ ខូចខាតអស់ផ្ទះទំហំ4×12ធ្វើពីថ្មប្រក់សង្ក័សីឆេះទាំស្រុង ម៉ូតូម៉ាកវេវ1គ្រឿង រួមនិងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត ម្ចាស់ ផ្ទះទី២ឈ្មោះសុខ ហេង ភេទស្រី ផ្ទះទំហំ7×9 ម៉ែត្រធ្វើថ្មក្រោមឈើលើប្រក់សង្កសីឆេះទាំងស្រុង និងសម្ភារៈប្រើប្រាស់ទាំងអស់ ការខូចខាតពុំទានដឹងនៅឡើយ។ រួមនិងតូបកាត់សក់ឈ្មោះឌឿន ប៊ុនរ៉ី ភេទប្រុស ទំហំ2,5×4ម៉ែត្រធ្វើអំពីឈើប្រក់សង្កសី ឆេះទាំងស្រុង។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជុំវីញករណីខាងលើពុំបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយមូលហេតុ បណ្តាលមកពីកាឆ្លងចរន្តអគ្គីសនី ឆាបឆេះចេញពីតូបកាត់សក់(ម្ចាស់មិននៅ) ។ ដោយ ម៉េងគាង