កំពង់ធំ៖ ការដេញថ្លៃគំរោងជួសជុលផ្លូវនៅក្រុងកំពង់ចាមមិនមានតម្លាភាពបង្កអោយខាតបង់ថវិការជាតិ ការដេញថ្លៃយកគំរោងជួសជុលផ្លូវនៅសាលាក្រុងកំពង់ចាមនាព្រឹកថ្ងៃទី2ខែកក្កដាឆ្នាំ2019នៅសាលាក្រុងកំពង់ចាមត្រូវបានគេសង្កេតឃើញមានការចចារចែកទឹកតែដោយមិនអោយដៃគូរក្រុមហ៊ុនដែលដាក់ពាក្
យស្នើរសុំដេញថ្លៃដែលមានចំនួនរាប់សឹបច្បាប់បែរជាពេលដេញមានចំនួនតែបួនក្រុមហ៊ុនដែលដាក់ប៊ីតចូលក្នុងធុងហើយចំពោះតម្លៃដេញចុះវិញនោះមានចំនួនតិចតួចបំផុតគឺពីតម្លៃប៉ាន់ស្មាន135លានរៀលដេញចុះត្រឹមតែ133លានជាងតែប៉ុណ្ណោះពោលគឺដេញចុះតែជាងមួយលានរៀលតែប៉ុណ្ណោះ។ ករណីដេញថ្លៃគំរោងធ្វើផ្លូវក្នុងឆ្នាំ2019នៅខេត្តកំពង់ចាមគេសង្កេតឃើញមានភាពមិនប្រក្រតីចំនួនបីកន្លែងហើយគឺនៅស្រុកកោះសូទិនស្រុកស្ទឹងត្រង់និងក្រុងកំពង់ចាម ប្រជាពលរដ្ធចាំមើលពេលដែលឯកឧត្ដមអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមថ្មីមានចំណាត់ការដែរឫទេព្រោះថាការដេញថ្លៃមិនបញ្ចុះតម្លៃបង្កអោយខាតបង់ថវិការជាតិដោយរដ្ធមិនបានសល់ថវិការយកទៅអភិវឌ្ឃន៍ទីកន្លែងផ្សេងទៀតបានឡើយ។





































