បន្ទាយមានជ័យ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរកឃើញសំបកកន្ទះចំនួន ៣គ្រាប់ ក្នុងករណីផ្ទុះអាវុធកាលពីវេលាម៉ោងប្រមាណ១០ យប់នាថ្ងៃទី២ កក្ដដា២០១៩។

អ្នកនៅក្នុងហេតុការណ៍ជាប្រជាពលរដ្ឋប្រាប់ថា៖ កាលពីយប់រំលងអាធ្រាតប្រមាណ ជាម៉ោង១០ បានឭសំលេងផ្ទុះអាវុធចំនួន ៣គ្រាប់នៅចំនុចផ្លូវប្រាំស្រុក ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយមានការភ័យខ្លាច គាត់និងក្រុមគ្រសារបានឈប់ជជែកគ្នាចូលផ្ទះបិតទ្វារៀងៗខ្លួន ក្រោយមកបានរាយការជូនសមត្តកិច្ចដើម្បីស្រាវជ្រាវ។សមត្តកិច្ចប្រាប់ថា៖ ក្រោយការចុះស្រាវជ្រាវបានរកឃើញសំបកកន្ទុះ ៣គ្រាប់និងដាក់ការស្រាវជ្រាវបន្តដើម្បីរកជនល្មើសមកផ្ដន្ទាទោសតាច្បាប់…។ដោយ៖ឃិន គន្ធា




































